ភ្នំពេញ, លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, បងប្អូននៅថៃអាចពិគ្រោះយោបល់អំពីការព្យាបាលជំងឺកូវីដ-19, ទីទាល់ក្រខ្លាំង, អាចមានវិធីទាក់ទងក្រុមការងារបានដោយងាយ ! ។
លោករដ្ឋលេខាធិការបានរំឮកថា, បងប្អូននៅថៃអាចពិគ្រោះយោបល់អំពីការព្យាបាលជំងឺកូវីដ-19 តាមរយៈ https://t.me/consultcovidinthailand
_បងប្អូនដែលទីទាល់ក្រខ្លាំងអាចទាក់ទងទៅក្រុមការងារស្ម័គ្រចិត្ត តាមរយៈ https://t.me/helpkhmerinthailand
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបន្តថា, សូមបងប្អូនរក្សាស្មារតីឲ្យបានរឹងម៉ាំទោះជាមាន ឬសង្ស័យថាខ្លួនមានវិជ្ជមានកូវីដ-19 ក៏ដោយ។ សូមបងប្អូនព្យាយាមសម្រាកឲ្យបានគ្រប់គ្រាន់។
សូមបងប្អូនពាក់ម៉ាសជានិច្ច និងឧស្សាហ៍លាងដៃ។ ពេលទៅទិញម្ហូបអាហារតាមដងផ្លូវ ឬផ្សារគឺត្រូវបង្កើនការប្រុងប្រយ័ត្ន។
លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់លម្អិតថា, ព័ត៌មានទាំងនេះយោងតាមប្រភពពី៖ លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕