មូលហេតុនៅពីក្រោយការទាមទារស្រាវជ្រាវរកប្រភពកូវីដ-១៩ របស់WHO

ចែករំលែក៖

គេហទំព័រ Politico របស់អាមេរិក បានផ្សព្វផ្សាយអត្ថបទស្តីពីគម្រោងស្រាវជ្រាវពីប្រភពកូវីដ-១៩ ដំណាក់កាលទីពីររបស់អង្គការសុខភាពពិភពលោក ។ ទាំងនោះជាយុទ្ធនាការដើម្បីប្រកួតប្រជែងតំណែងអគ្គនាយកអង្គការ WHO មួយអាណត្តិទៀតរបស់លោក Tedros Adhanom Ghebreyesus។

អ្នកនយោបាយពីររូបដែលមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ប្រទេសជាសមាជិករបស់អង្គការសុខភាពពិភពលោកបានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពេលអគ្គនាយក Tedros Adhanom Ghebreyesus មានបំណងចង់ស្រាវជ្រាវឲ្យបានច្បាស់ពីប្រភពកូវីដ-១៩ ដំណាក់កាលទីពីរ ដែលអាចបែកធ្លាយចេញពីមន្ទីរពិសោធន៍របស់ចិន។
គោលដៅខាងលើរបស់លោក Tedros Adhanom Ghebreyesus គឺដើម្បីស្វែងរកការគាំទ្រពីអាមេរិក និងបណ្តាប្រទេសលោកខាងលិច ក្រោយពេលប្រទេសទាំងនោះរិះគន់WHO បន្ធូរដៃជាមួយចិនក្នុងការស្វែងរកប្រភពកូវីដ-១៩ ។
អ្នកឯកទេសវិភាគបានលើកឡើងថា « ប្រធានអគ្គនាយកអង្គការសុខភាពពិភពលោកបានគិតគួរយ៉ាងល្អិតល្អន់ ហើយចិនមិនអាចរារាំងលោកមិនឱ្យជាប់ឆ្នោតអាណត្តិថ្មីនោះឡើយ។ ការបោះឆ្នោតជ្រើសរើសប្រធានWHO នឹងត្រូវធ្វើឡើងនៅខែឧសភាឆ្នាំ ២០២២៕ដោយ៖ធីរីណា

ប្រភព៖Thehindubusinessline

...


រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print