លោក ហ៊ុនម៉ានី : ទាំងអស់គ្នា រួមគ្នា យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា !

ចែករំលែក៖

ភ្នំពេញ, លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ លោកបានថ្លែងយ៉ាងដូច្នេះថា, បើទោះជាមានប្រជាពលរដ្ឋខ្លះរងផលប៉ះពាល់ខ្លាំង ហើយប្រជាពលរដ្ឋខ្លះទៀតរងផលប៉ះពាល់តិចតួច បញ្ហាជំងឺកូវីដ-១៩ ជាបញ្ហារួមរបស់យើងទាំងអស់គ្នា។

លោកបន្តថា, ពេលនេះ ជាងពេលណាៗទាំងអស់ ការឈរអោបដៃមើលបញ្ហា ទោះយើងស្ថិតនៅទីណា ឬក្នុងតួនាទីអ្វី មិនមែនជាជម្រើសល្អឡើយ។
ក្នុងស្មារតីនេះ កន្លងមក ក្រុមការងារសម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចូលរួមយ៉ាងសស្រាក់សស្រាំ ដើម្បីក្លាយជាចំណែកមួយនៃដំណោះស្រាយ បើទោះត្រូវចំណាយនូវកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងធនធានផ្ទាល់ខ្លួនយ៉ាងណាក្តី។ ការទុកមួយឡែកនូវក្រុមគ្រួសារ ឪពុកម្តាយចាស់ ប្តីប្រពន្ធ ឬកូនប្រុសស្រីជាទីស្រលាញ់របស់ក្រុមគ្រូពេទ្យយើង ដោយសម្រេចដាក់ខ្លួនឲ្យប្រឈមដោយផ្ទាល់ទៅនឹងមេរោគដ៏កាចសាហាវក្នុងបុព្វហេតុសង្គមជារួម រឹងរឹតតែជាអ្វីដែលសង្គមយើងទាំងមូលមិនគួរមើលរំលង។

ការលះបង់ទាំងនេះ ក៏ជាការឆ្លុះបញ្ចាំងពីការគាំទ្ររបស់ក្រុមគ្រូពេទ្យយើង ចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានការនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការដាក់ចេញនូវយន្តការចាក់វ៉ាក់សាំងដើម្បីបង្កើនភាពស៊ាំសហគមន៏បានយ៉ាងទាន់ពេលវេលា ក៏ដូចជាការដាក់ចេញនូវនយោបាយវ៉ាក់សាំងដែលមានភាពបត់បែន និងត្រឹមត្រូវ។

លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា, តាងនាមប្រជាពលរដ្ឋកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមអរគុណជាថ្មីដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងក៏សូមអរគុណផងដែរ ដល់ការលះបង់របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយើងទាំងអស់ ដោយមិនសំដៅតែក្រុមគ្រូពេទ្យទាំងពីរខាងលើ ក្នុងបុព្វហេតុដ៏មានន័យ និងជាប្រវត្តិសាស្រ្តនេះ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print