ខេត្តកំពង់ចាម ៖ ដោយអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងអនុវត្ដតាមសេចក្ដីសម្រេចរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយលោក ឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តចុះត្រួតពិនិត្យតាមភូមិសាស្រ្តមួយចំនួនដែលត្រូវបំរាមគោចរ ការលក់ដូរផ្សេងៗ ចាប់ពីម៉ោង២១:០០យប់ ដល់ម៉ោង៣:០០នាទីព្រឹក ជាកំហិត ។
លោក ឧត្ដមសេនីយ៍ទោ ឯម កុសលបានបញ្ជាក់ថា ការចុះពិនិត្យស្ថានភាពនៅក្នុងភូមិសាស្ត្រធ្វេីឡេីងនៅយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ដែលប្រមុខរាជ រដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងដេីម្បីបម្រេីនូវកិច្ចការពារថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ក្នុងមូលដ្ឋានខេត្តកំពង់ចាមទាំងមូល ។
លោកបន្តថា ក្នុងនោះ គ្រប់ស្រុក-ក្រុងទាំង១០ ទូទាំងខេត្តកំពង់ចាម ត្រូវបានអនុវត្តបំរាមគោចរយ៉ាងមុឹងម៉ាត់ និងបានរៀបចំកម្លាំងអន្តរាគមន៍ចេញល្បាត ហេីយណែនាំអប់រំ ដល់អ្នកលក់ដូរ អ្នកធ្វេីដំណេីរដែលប្រព្រឹត្តខុសពីសេចក្ដីសម្រេច និងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ផងដែរ ៕
ដោយ៖ វណ្ណៈ