ផ្សារទំនើប ឡាក់គី​ (Lucky Supermarket) សាខាជ្រោយចង្វា ដែលមានទីតាំងស្ថិតនៅ សង្កាត់ជ្រោយចង្វារ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញនៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ឲ្យដឹងថា, ផ្សារទំនើប ឡាក់គី​ (Lucky Supermarket) សាខាជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅ សង្កាត់ជ្រោយចង្វារ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញនៅទីតាំងខាងលើនេះ ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅ ផ្សារទំនើប ឡាក់គី​ (Lucky Supermarket) សាខាជ្រោយចង្វារ ដែលមានទីតាំងស្ថិតនៅ សង្កាត់ជ្រោយចង្វារ ខណខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែកក្កដា​ ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖៥០ ដល់ ១៥៖១០ ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅទិញទំនិញនៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print