ក្រោយ​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ លើក​ម្មករ​រោងចក្រទឹកកកយីហោសេះហោះអាជ្ញាធរក្រុងសិរីសោភ័ណបិទខ្ទប់ភ្លាម

ចែករំលែក៖

ខេត្ត​បន្ទាយ​មាន​ជ័​យ៖ បើយោងតាមរដ្ឋបាល​ក្រុង​សិរីសោភ័ណ បានបញ្ជាក់និងសម្រេច​បិទ​ខ្ទប់ រោងចក្រ​ទឹកកក យីហោ សេះ​ហោះ នៅ​ផ្លូវជាតិ​លេខ​៦ ភូមិ​មួយ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ក្រោយ​រកឃើញ វិជ្ជមាន​កូ​វីដ​១៩ លើ​កម្មករ​មួយចំនួន ។​

​អភិបាលក្រុង​សិរីសោភ័ណលោកហឹុលរ៉ាយ៉ា បានអោយដឹងថាៈ ការបិទ​ខ្ទប់ ហើយ​តម្រូវអោយ​អ្នកពាក់ព័ន្ធទាំងអស់ត្រូវ ទៅយក​សំណាក​នោះ បានធ្វើ​ឡើង កាលពី​យប់ ថ្ងៃទី​១​ខែសីហា ។​
ចំណែក​លោក​វេជ្ជបណ្ឌិត អ៊ា​វ ដារ៉ាវុធ ប្រធាន​មន្ទីរពេទ្យបង្អែក​ក្រុងសិរីសោភ័ណ បាន​ប្រាប់​ឲ្យដឹង នា​ព្រឹក​ថ្ងៃទី​២ ខែសីហា ឆ្នាំ​២០២១​ថាៈ កម្មករ នៅ​រោង​សិប្បកម្ម​ផលិត​ទឹកកក យីហោ សេះ​ហោះ​នោះ កាលពី​ថ្ងៃទី​១ ខែសីហា បានមក​យក​សំណាក នៅ​ស្ថានីយ៍​យក​សំណាក សាលាបឋមសិក្សា ហ៊ុន សែន សូ​ភី ហើយ​ជាលទ្ធផល​វិជ្ជមាន​កូ​វីដ​១៩ ចំនួន ៦ នាក់ ។​

ដូច្នេះក្រុមគ្រូពេទ្យ​ជួរមុខ នៃ​មន្ទីរពេទ្យ បាន​រាយការណ៍ ជូន​រដ្ឋបាល​ក្រុង ហើយក៏​តម្រូវអោយ​អ្នកពាក់ព័ន្ធ នៃ​សិប្បកម្ម​នោះ មក​ផ្តល់​សំណាក​បន្ថែម និង​នៅ​ព្រលប់​ថ្ងៃ​ដដែល ក៏ត្រូវ​បិទ​ខ្ទប់​សិប្បកម្ម​ផលិត​ទឹកកក សេះ​ហោះនោះ ហើយ​អ្នក​អវិជ្ជមាន ត្រូវដាក់​អោយធ្វើ​ច​ត្តា​ឡី​ស័ក ផងដែរ៕

...

ដោយ៖  អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print