សល់វ៉ាក់សាំងច្រើនពេកខ្លាចផុតកំណត់ អាល្លឺម៉ង់ចាប់ផ្តើមផ្តល់ជំនួយដល់បណ្តាប្រទេសដែលមានតម្រូវការចាំបាច់

ចែករំលែក៖

ចាប់ពីខែសីហានេះទៅ អាល្លឺម៉ង់ចាប់ផ្តើមផ្តល់ជំនួយវ៉ាក់សាំងដល់បណ្តាប្រទេសជាមិត្តហើយ ដោយសារតែវ៉ាក់សាំងក្នុងប្រទេសនេះអាចនឹងផុតកំណត់ប្រើប្រាស់។ មកទល់ពេលនេះមានពលរដ្ឋអាល្លឺម៉ង់ប្រមាណ៦០% បានចាក់វ៉ាក់សាំង ជាមួយគ្នានេះដែរមានវ៉ាក់សាំង១០០លានដូសអាចនឹងផុតកំណត់ប្រើប្រាស់ក្នុងត្រីមាសទី៣ នាឆ្នាំ២០២១នេះ។ ដោយសារចំនួនវ៉ាក់សាំងនៅសល់ច្រើន អាល្លឺម៉ង់ក៏ចាប់ផ្តើមចែកចាយដល់បណ្តាប្រទេសដែលមានតម្រូវការវ៉ាក់សាំងជាចាំបាច់។ រដ្ឋាភិបាលអាល្លឺម៉ង់បានសន្យាថានឹងចែកចាយវ៉ាក់សាំងចំនួន ៣០លានដូសប្រភេទ AstraZeneca និង Johnson&Johnson ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០២១។ អ្វីដែលអាល្លឺម៉ង់ចាំបាច់ត្រូវតែធ្វើនៅពេលនេះគឺត្រួតពិនិត្យវ៉ាក់សាំងនៅតាមបណ្តាឃ្លាំងស្តុកនៃមន្ទីរពេទ្យនានា និងទីតាំងចាក់វ៉ាក់សាំងទូទាំងប្រទេស ថាតើវ៉ាក់សាំងនៅសល់មានចំនួនប៉ុន្មាននិងកាលបរិច្ឆេទប្រើប្រាស់ ដើម្បីចែកចាយឲ្យទាន់ពេលវេលាកំុឲ្យផុតកំណត់។ កន្លងមកក្រុមគ្រូពេទ្យអាល្លឺម៉ង់ក៏បានត្អូញត្អែរថា ប្រទេសជាច្រើនជុំវិញពិភពលោកកំពុងតែខ្វះវ៉ាក់សាំងចាក់ជូនពលរដ្ឋ បែរជាអាល្លឺម៉ង់មានវ៉ាក់សាំងនៅសល់ច្រើនហើយជិតផុតកំណត់ទៅទៀត។ រដ្ឋាភិបាលអាល្លឺម៉ង់ បានសម្រេចបញ្ជូនវ៉ាក់សាំង ៤/៥ផ្តល់ជំនួយតាមរយៈកម្មវិធី COVAX របស់អង្គការសហប្រជាជាតិ ដើម្បីចែកចាយ។ កន្លងមកប្រទេសអេស្ប៉ាញក៏បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងដល់បណ្តាប្រទេសផ្សេងៗផងដែរ៕ដោយ៖ធីរីណា

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print