ខេត្តកំពង់ឆ្នាំង ៖ កម្លាំងចម្រុះសរុបចំនួន ២៤នាក់ ដែលប្រើប្រាស់មធ្យេាបាយបាឡាស្មាច់ចំនួន០៦ គ្រឿង ដឹកនាំដោយលោក ចេង ចាន់ដូណា អភិបាលរង ស្រុកកំពង់លែង បានចុះបង្រ្កាបបទល្មើសនេសាទ ហើយបំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើន។
ការបង្រ្កាបនេះធ្វើឡើងនៅ ថ្ងៃចន្ច ៩រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅចំណុចក្រោមទំនប់ប៉ាយ៉ាប ស្ថិតនៅភូមិសាស្រ្ត ភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
មន្រ្តីរដ្ឋបាលស្រុកកំពង់លែងបានឲ្យដឹងថា ជា
លទ្ធផលនៃការបង្រ្កាបបានមាន រើរបាំងស្បៃមុងបានចំនួន១៣កន្លែង ប្រវែង៧៥០ម៉ែត្រ លូស្បៃមុង ១៣មាត់ បង្គោលចំនួន២៥០ដើម និងលែងកូនត្រីចម្រុះចំនួន២០គីឡូក្រាមចូលក្នុងទន្លេវិញ ផងដែរ ៕
...