កាណាដាឡើងប៉ះស៊ុយអែតវគ្គផ្តាច់ព្រ័ត្របាល់ទាត់នារីនៅអូឡាំពិក ខណៈអូស្ត្រាលីប៉ះអាមេរិកយកលេខ៣

ចែករំលែក៖

ការប្រកួតបាល់ទាត់នារីក្នុងព្រឹត្តិការណ៍អូឡាំពិកបានបិទបញ្ចប់ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយកាលពីថ្ងៃទី២ សីហាម្សិលមិញ ដោយបានរកឃើញ២ក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដើម្បីប្រជែងយកជើងឯកមេដាយមាស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីម្សិលមិញនោះគឺក្រុមនារីជម្រើសជាតិកាណាដាបានយកឈ្នះក្រុមនារីជម្រើសជាតិអាមេរិក ក្នុងលទ្ធផល១ទល់០ ដែល១គ្រាប់នេះគឺជាគ្រាប់បាល់សំណាងក្នុងការពិន័យបាល់១១ម៉ែត្រ ក្រោយពីកីឡាការិនីអាមេរិកធ្វើឲ្យមានកំហុសក្នុងតំបន់គ្រោះថ្នាក់។ អ្នករ៉ាប់រងបាល់ពិន័យ១១ម៉ែត្រ ស៊ុតដោយកីឡាការិនី Jessie Fleming នៅនាទីទី៧៥ ដែលជាគ្រាប់បាល់ជ័យជម្នះជួយឲ្យកាណាដាឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុងតូក្យូឆ្នាំនេះ។

ចំណែកក្រុមនារីជម្រើសជាតិស៊ុយអែតបានយកឈ្នះក្រុមនារីជម្រើសជាតិអូស្ត្រាលីក្នុងលទ្ធផល១ទល់០ដែរ ក្នុងការប្រកួតកាលពីថ្ងៃទី២ សីហាជាមួយគ្នា។ ១គ្រាប់ជ័យជម្នះរបស់ក្រុមនារីជម្រើសជាតិស៊ុយអែតរកបានដោយកីឡាការិនី Fridolina Rolfo នៅនាទីទី៤៦ ដែលធ្វើឲ្យក្រុមនារីស៊ុយអែតមានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកទី២ ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះ។

សម្រាប់ការប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣ ដែលនឹងត្រូវទទួលមេដាយសំរិទ្ធិផ្នែកបាល់ទាត់នារី អាមេរិកត្រូវប៉ះអូស្ត្រាលីនៅថ្ងៃព្រហស្បតិ៍ ទី៥ សីហាខាងមុខនេះ ខណៈដែលការប្រកួតដណ្តើមជើងឯករវាងក្រុមនារីស៊ុយអែតជាមួយក្រុមនារីកាណាដានឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រ ទី៦ សីហាខាងមុខនេះ ៕ (រូបភាព ៖ Reuters) ដោយ៖ភារៈ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print