ទីក្រុងវូហាន មានករណីឆ្លងកូវីដ១៩ ជាថ្មី ពលរដ្ឋមួយទីក្រុងធ្វើតេស្តទាំងអស់

ចែករំលែក៖

រយៈពេលមួយថ្ងៃក្រោយទីក្រុងវូហាន រកឃើញករណីឆ្លងកូវីដ១៩ ចំនួន៧នាក់ មន្ត្រីក្នុងទីក្រុង បានសម្រេចធ្វើតេស្តដល់ពលរដ្ឋទាំងអស់។ សារព័ត៌មានរ៉យទ័រ នៅថ្ងៃទី៣ខែសីហានបានផ្សាយថា ពលរដ្ឋនៅទីក្រុងវូហានទាំងអស់ ប្រមាណ១១លាននាក់គឺត្រូវធ្វើតេស្ត Axit nucleic ។ ករណីឆ្លងកូវីដ១៩ នៅទីក្រុងវូហាន ជាប់ពាក់ព័ន្ធ រថភ្លើងដឹកពលករ ។ ទីក្រុងវូហានធ្លាក់ជាទីតាំងឆ្លងកូវីដ១៩ ដំបូងគេបង្អស់ នៅប្រទេសចិន និងនៅលើពិភពលោក កាលពីចុងឆ្នាំ ២០១៩ ។ ពេលនេះទីក្រុងវូហានមានករណីឆ្លងកូវីដ ១៩ ជាថ្មីបង្កក្តីបារម្ភយ៉ាងខ្លាំងខណៈវីរុសបម្លែងខ្លួនថ្មីកំពុងតែឆ្លងរាលដាលយ៉ាងខ្លាំងនៅក្នុងតំបន់អាស៊ី ។ ក្រៅពីទីក្រុងវូហាន នៅក្នុងទីក្រុងផ្សេងទៀតក្នុងប្រទេសចិន ដូចជាទីក្រុងប៉េកាំង ទីក្រុង Zhuzhou ។ ក្នុងនោះទីក្រុង Zhangjiajie ខេត្តHunan ជាតំបន់ទេសចរណ៍សំខាន់ក៏ត្រូវបានបិទទ្វារដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ ប្រភេទដែតា ។ នៅពេលនេះទីក្រុងប៉េកាំង បានប្រកាសហាមប្រាមអ្នកទេសចរណ៍បរទេស លើកលែងតែករណីចាំបាច់ ។ បច្ចុប្បន្នតំបន់ដែលមានករណីឆ្លងកូវីដ ១៩ ខ្ពស់បំផុតគឺ ទីក្រុងណានជីង ក្រោយរកឃើញអ្នកអនាម័យម្នាក់នៅអាកាសយានដ្ឋានណានជីងវិជ្ជមានកូវីដ ១៩ ។ នៅថ្ងៃទី២ខែសីហា នៅទូទាំងទីក្រុងនេះមានករណីឆ្លង២១៥នាក់ ។ ជើងហោះហើរទាំងអស់នៅទីក្រុងនេះ ត្រូវបានផ្អាក់ ។ ជាមួយគ្នានោះមនុស្ស១៥០០នាក់ ដែលជាប់ពាក់ព័ន្ធគឺត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ។ នៅថ្ងៃទី ៣ខែសីហា ចិនបានរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន៦១នាក់ ធ្វើឲ្យអ្នកឆ្លងនៅក្នុងប្រទេសនេះ កើនឡើងដល់ទៅ ៩៣.១៩៣នាក់ និងស្លាប់ ៤៦៣៦នាក់ ៕ដោយ៖ធីរីណា

...

រូបថត៖China Daily

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print