មហាសេដ្ឋី អាម៉ាហ្ស៊ូន Jeff Bezos បាត់បង់តំណែង ជាមហាសេដ្ឋីទីមួយនៅលើពិភពលោក

ចែករំលែក៖

ប្រធានក្រុមហ៊ុន សម្លៀកបំពាក់ LVMH បាននាំមុខ ម្ចាស់ក្រុមហ៊ុន អាម៉ាហ្ស៊ូន ក្នុងបញ្ជីអ្នកមានទ្រព្យសម្បត្តិច្រើនបំផុតលើពិភព ។

នៅក្នុងតារាងចំណាប់ថ្នាក់មហាសេដ្ឋីនៅលើពិភពលោក របស់ទស្សនាវដ្តី Forbes Real Times បានផ្សាយថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋី Bezos បានថយចុះដល់ទៅ១៣,៩ពាន់លានដុល្លារ ក្នុងថ្ងៃទី ២ខែសីហា ដោយសារតែតម្លៃទីផ្សារមូលប័ត្រ(ភាគហ៊ុន)របស់ក្រុមហ៊ុន អាម៉ាហ្ស៊ូនបានធ្លាក់ចុះខ្លាំង តាំងពីចុងស្តាហ៍កន្លងមក។
តម្លៃទ្រព្យសម្បត្តិរបស់ លោក Bezos ថយចុះខ្លាំង ធ្វើឲ្យ លោក Bernard Arnault ប្រធាន LVMH ឈានមុខក្លាយជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើពិភពលោក។ ក្រុមហ៊ុនសម្លៀកបំពាក់ប្រណិត LVMH ទទួលបានប្រាក់ចំណូលកើនឡើងខ្ពស់ ក្នុងរយៈពេលពាក់កណ្តាលឆ្នាំ២០២១នេះ គឺកើនឡើងដល់ទៅ១១% គឺកើនឡើងខ្ពស់ជាងមុនពេលឆ្លងកូវីដ ១៩ គឺមានដល់ទៅ ៣៤,១ពានលានដុល្លារ។ ប្រាក់ចំណេញរបស់ LVMH បានកើនឡើង៦៤% បើប្រៀបធៀបនិងឆ្នាំ២០១៩។
តាមរបាយការណ៍ ក្រុមហ៊ុន LVMH ក្រុមអ្នកមានបានចំណាយប្រាក់ជាច្រើនទៅលើ ទំនិញប្រណិតៗ ក្នុងនោះមានសម្លៀកបំពាក់ ធ្វើឲ្យការលក់ទំនិញកើនឡើងខ្ពស់។ គិតត្រឹមថ្ងៃទី ៣ខែសីហា ទ្រព្យសម្បត្តិសរុបរបស់ លោក Arnault មានដល់ទៅ១៩៦,២ពាន់លានដុល្លារ ។ ចំណែកមហាសេដ្ឋីអាម៉ាហ្ស៊ូនវិញលោក Bezos មានទ្រព្យសម្បត្តិសរុប ១៩២,៦ពាន់លានដុល្លារ អាមេរិក។
នៅក្នុងឆ្នាំ២០២០ មហាសេដ្ឋីអាម៉ាហ្ស៊ូនឈរកំពូលតារាំង ជាអ្នកមានបំផុតនៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិ២០០ ពាន់លានដុល្លារ ក្រោយពេលក្រុមហ៊ុននេះទទួលបានប្រាក់ចំណូលខ្ពស់ពីការគម្លាត់សង្គម ដោយសារកូវីដ ១៩។
ឈរលំដាប់ទីបី គឺលោក Elon Musk មានទ្រព្យសម្បត្តិជាង ១៨៤ពាន់លានដុល្លារ និងទី៤ គឺលោក ប៊ីលហ្គេត មានទ្រព្យសម្បត្តិជាង១៣១ពាន់លានដុល្លារ និងទី៥ គឺស្ថាបនិក ក្រុមហ៊ុនហ្វេសប៊ុក លោក Mark Zuckerberg មានទ្រព្យសម្បត្តិ ជាង១២៦ពាន់លានដុល្លារ៕ដោយ៖ធីរីណា

...


រូបភាព៖Getty.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print