និស្សិតខ្មែរពីររូបបានបញ្ចប់កម្ម សិក្សានៅប្រទេសបារាំងប្រកបដោយជោគជ័យ

ចែករំលែក៖

ប៉ារីស៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង សូមអបអរសាទរដល់និស្សិតទាំងពីររូប ដែលបានបញ្ចប់កម្មសិក្សានៅស្ថានទូតប្រកបដោយជោគជ័យ ៖

១-កញ្ញា លៀម សុជារស្មី និស្សិតថ្នាក់អនុបណ្ឌិតឆ្នាំទី២ ជំនាញភាសាបារាំងនៅសកលវិទ្យាល័យ Aix-Marseille បានចុះកម្មសិក្សាផ្នែកកិច្ចការហ្វ្រង់កូហ្វូនី និងសេដ្ឋកិច្ចហ្វ្រង់កូហ្វូន។ ក្រៅពីនេះ កញ្ញា រស្មី បានស្ម័គ្រចិត្តបង្រៀនដោយឥតគិតថ្លៃ ភាសាបារាំងកម្រិត B1 និងវិធីសាស្រ្តក្នុងការប្រលងយកសញ្ញាប័ត្រ TCF សរុបបានពីរវគ្គ (វគ្គទី ១ មាន ១៥ ម៉ោង និងវគ្គទី ២ មាន ២១ ម៉ោង) ដល់សហគមន៍ខ្មែរ តាមប្រព័ន្ធវីដេអូ ។

២-លោក វៃ ស៊ាវអាន និស្សិតថ្នាក់អនុបណ្ឌិតជំនាញផ្នែកច្បាប់ និងការគ្រប់គ្រងធនធានមនុស្សនៅក្នុងសេវាសាធារណៈ នៃសាកលវិទ្យាល័យ Lumière Lyon 2 បានចុះកម្មសិក្សាផ្នែកផ្នែកធនធានមនុស្ស និងផ្នែករដ្ឋបាលនៅស្ថានទូត។ លោក ស៊ាវអាន ក៏មានមានឱកាស រៀនសូត្រអំពីរបៀបធ្វើកំណត់ទូត និងរបាយការណ៍ និងកិច្ចការផ្សេងទៀតផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ស្ថានទូតសូមថ្លែងអំណរគុណជូនដល់រដ្ឋាភិបាលបារាំងដែលតែងតែ ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា មានឱកាសបានមកបន្តការសិក្សានៅប្រទេសបារាំងជារៀង រាល់ឆ្នាំ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print