ខេត្តបាត់ដំបង ៖ ស្ត្រីជាមេផ្ទះចំនួន៨នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកនរិន្ទ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានចុះធ្វើការបង្ក្រាបកាលពីរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ខណ:ប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់ចំនួន ០២កន្លែង។ ប៉ុន្តែក្រោយ ឃាត់ខ្លួនបាន សមត្ថកិច្ចបានត្រឹមអប់រំនិងធ្វើកិច្ចសន្យាអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។នេះបើតាមការចុះផ្សាយក្នុងគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ។
មន្ត្ត្រីនគរបាលស្រុកឯកភ្នំបានឲ្យដឹងថា ក្នុងនោះការបង្ក្រាបលើកទី១នៅទីតាំងភូមិរហាលសួងឃាត់ខ្លួនចំនួន៤នាក់ ១.ឈ្មោះ ឃួន សុមីរ៉ា ភេទស្រី អាយុ ៣០ឆ្នាំ ។២.ឈ្មោះ ពោ ពៅ ភេទស្រី អាយុ ៣៨ឆ្នាំ ។ ៣.ឈ្មោះ ខន ធឿត ភេទស្រី អាយុ ៥១ឆ្នាំ និង៤.ឈ្មោះ ឈាន សុភាព ភេទស្រី អាយុ ៤០ឆ្នាំ អ្នកទាំងបួនរស់នៅភូមិរហាលសួង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ។
ការបង្ក្រាបលើកទី២នៅទីតាំងភូមិដួងមា ឃាត់ខ្លួនចំនួន៤នាក់ទៀត ១.ឈ្មោះ រើន សារ៉ុម ភេទស្រី អាយុ ៣៧ឆ្នាំ ។ ២.ឈ្មោះ វ៉ន ភាព ភេទស្រី អាយុ ៥៤ឆ្នាំ ។ ៣.ឈ្មោះ វ៉ន ធឿន ភេទស្រី អាយុ ៦៣ឆ្នាំ និង៤.ឈ្មោះ វ៉ន ធី ភេទស្រី អាយុ ៥៣ឆ្នាំ អ្នកទាំងបួនរស់នៅភូមិដងមា ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ។
បច្ចុប្បន្ន នគរបាលជំនាញធ្វើការអប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យលេងល្បែងស៊ីសងគ្រប់ប្រភេទ និងណែនាំច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនិងវិធានការណែនាំរបស់ក្រសួងសុខាភិបាល រួចឲ្យពួកគាត់ត្រលប់ទៅមូលដ្ឋានរៀងៗខ្លួនវិញ ៕