នគរបាលសេដ្ឋកិច្ចខេត្តសៀមរាបចាប់រថយន្តក្រុង​ដឹកឈើ​ល្មើសច្បាប់យកទៅពិន័យជា​បន្តបន្ទាប់​

ចែករំលែក៖

ខេត្តសៀមរាប​៖ ​​រថយន្តក្រុង ពីរ​គ្រឿង ត្រូវបានកម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ស្ទាក់ចាប់បាន ហើយបន្ត​ចាប់​រថយន្ត​ធុន​តូច​មួយគ្រឿង​ទៀត​ខណៈដឹកឈើ​ល្មើសច្បាប់​ឆ្លងកាត់ខេត្តសៀមរាប។​
ការឃាត់ខ្លួនរថយន្តដឹកឈើខុសច្បាប់នេះប្រព្រឹត្តទៅនៅ​ថ្ងៃទី​៣ ខែសីហា វេលា​ម៉ោង៧​យប់នៅ​ចំនុចភូមិ​គោក​ត្រាច ឃុំ​បា​ល្ល័​ង ស្រុក​ប្រាសាទ​បាគង ខេត្តសៀមរាប។

​លោក​វរសេនីយ៍ ម៉េង សំណាង នាយរង​កា​រិ​យាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ដែល​ដឹកនាំ​កម្លាំង​ផ្ទាល់ បានឱ្យដឹងថា នៅថ្ងៃកើតហេតុមាន​រថយន្តក្រុង ធុន​៤៥​កៅអី​១​គគ្រឿងពាក់ស្លាកលេខ​សៀមរាប​3A ២១ ៦៤​ដឹកឈើខុសច្បាប់ក៏ត្រូវកម្លាំងរបស់លោកឃាត់បាននៅ​ភូមិ​គោក​ត្រាច ឃុំ​បា​ល្ល័​ង ស្រុក​ប្រាសាទ​បាគង​។​លុះ​ដល់វេលា​ម៉ោងជាង​៩​យប់​ថ្ងៃ​ដដែល​ក៏ឃាត់​បានរថយន្ត​កុងតឺន័រ​(​ឃ្លុប​)​របស់​ក្រុង​ហ៊ុន​រឹទ្ធ​មុនី មួយគ្រឿងទៀតពាក់ស្លាកលេខ​ភ្នំពេញ​3F.៦២៨៥6 នៅ​ភូមិ​តានី ឃុំ រុន​តា​ឯក ស្រុក​បន្ទាយស្រី​។

​លោក​បន្តថា ក្នុងការ​បង្ក្រាប​នេះ​បាន​ឃាត់​រថយន្តទាំងនេះ បានរកឃើញកៅអី​ឈើ​ចំនួន ៦០ ,​ហង្ស​តេ​ធំ​ចំនួន​១០ ហង្ស​តេ​តូច​ចំនួន​១៧ ប៉ៅ​អ៊ី​ចំនួន​២ ។​ចំណែក រថយន្ត​ឃ្លុប​កុងតឺន័រ​មាន កៅអី ចំនួន​២៥ គ្រែ​ព្រះ​នាង​ចំនួន​មួយ​។ ក្រោយឃាត់បានវត្ថុតាង​ទាំងពី​រករណី​ខាងលើ​បាន​យកទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី​។
ក្នុងករណីនេះដែរលោក​ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋ បាល​ព្រៃឈើ​សៀមរាប បានឱ្យដឹងថា រថយន្តក្រុង​ទាំងពីរ​គ្រឿង​ខាង លើ បាន​ដោះលែង​វិញ​ហើយ​ព្រោះ​វត្ថុតាង​ជា​របស់​កែកែច្នៃ។ ចំណែក​រថយន្ត​តូច​គឺ​អនុវត្ត​ដោយ​ពិន័យ​ជា​អន្តរការណ៍ ព្រោះ​ជា​បទល្មើស​ជាក់ស្តែង ៕​

...


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print