កម្លាំងទាហានជើងទឹកអាមេរិកធ្វើសមយុទ្ធជាទ្រង់ទ្រាយធំមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់មក

ចែករំលែក៖

អាមេរិកបានចាប់ផ្តើមធ្វើសមយុទ្ធកម្លាំងទាហានជើងទឹកជាទ្រង់ទ្រាយធំមិនធ្លាប់មានចាប់តាំងពីសង្គ្រាមត្រជាក់មក ។សមយុទ្ធមានឈ្មោះថា Large Scale Exercise 2021 (LSE 2021) ដោយមានការចូលរួមពីបណ្តាកងពល ។ តាមការប្រកាសរបស់អគ្គមេបញ្ជាការ កម្លាំងទាហានជើងទឹកអាមេរិកនៅថ្ងៃទី៣ ខែសីហា បានប្រកាសថា ការធ្វើសមយុទ្ធ ទ្រង់ទ្រាយធំ ដោយមានយុទ្ធសាស្ត្រ ធ្វើសង្គ្រាមរួមរវាងបណ្តាកងពលទាហានជើងទឹក។ កម្លាំងទាហានជើងទឹកអាមេរិក បានបញ្ជាក់ថា ការធ្វើសមយុទ្ធនឹងចាប់ផ្តើមនៅថ្ងៃទី១៦ខែសីហា ចាប់ពីតំបន់សមុទ្រខ្មៅរហូតដល់សមុទ្រមេឌីទែរ៉ាណេ និងសមុទ្រ ចិនខាងកើត និងខាងត្បូង។ នេះជាការធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំកន្លងមក គឺចាប់តាំងពីសង្គ្រាមត្រជាក់។ ការធ្វើសមយុទ្ធនោះមាននាវាចម្បាំង៣៦គ្រឿងចូលរួម ដោយមាននាវាផ្ទុកយន្តហោះ នាវាបំពាក់មីស៊ីល នាវាមុជទឹកបំពាក់មីស៊ីលវាយលុក និងនាវាវាយឡើងគោកខ្នាតធំ យន្តហោះចម្បាំង ។ ជាមួយគ្នានេះក៏មានកម្លាំងទាហាន២៥ពាន់នាក់ចូលរួម ។ សមយុទ្ធ LSE 2021 គឺជាផ្នែកមួយនៃសមយុទ្ធ ដើម្បីបង្ហាញពីសមត្ថភាពធ្វើសង្គ្រាមរបស់កម្លាំងទាហានជើងទឹកអាមេរិក ទាំងយុទ្ធសាស្ត្រក៏ដូចជាបច្ចេកវិទ្យាសព្វាវុធរបស់អាមេរិក ។ កន្លងមក ក្រុមអ្នកនយោបាយអាមេរិក បានរិះគន់យ៉ាងខ្លាំងថាសព្វាវុធរបស់អាមេរិកហួសសម័យដើរថយក្រោយ ។ ប្រសិនបើអាមេរិកមិនអភិវឌ្ឍធ្វើឲ្យប្រសើរឡើងនោះទេ ប្រទេសមួយចំនួននឹងនាំមុខអាមេរិក ក្នុងនោះមានចិននិងរុស្ស៊ី ៕ដោយ៖ធីរីណា

...

រូបថត៖ Hạm đội Thái Bình Dương Mỹ.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print