ភ្នំពេញ៖ កម្មវិធីប្រកួតកីឡាប្រដាល់របស់សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយនាល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះចំនួន៣វគ្គ ដែលមានកីឡាករ៣២នាក់ រយៈពេល១៧សប្តាហ៍ ក្នុងនោះគណៈកម្មការរៀបចំការ រកឃើញ កីឡាករ ជើងខ្លាំង៤នាក់ មានដូចជាកីឡាករ ពេជ្រ ម្ទេសខ្មាំងមកពីក្លិបអារុណរះកីឡា ប្រកួតជាមួយកីឡាករ យិន បូរិន មកពីក្លិបអាស៊ីកីឡា ខណៈដែលកីឡាករ ចាន់ គង់រាជមកពីតាព្រហ្មមានជ័យជួបជាមួយកីឡាករ ឡូញ វ៉ាន់ឌី មកពីក្លិប ពន្លឺវិបុលប្ញទ្ធីពោធិសែនជ័យប្រជែងគ្នាយកកៅអីវគ្គផ្តាច់ព្រ័ត្រ។
សមត្ថភាពប្រកួតកន្លងទៅរបស់ កីឡាករពេជ្រ ម្ទេសខ្លាំងត្រូវបានអ្នកគាំទ្រព្រមទាំងគ្រូបង្ហាត់សុទ្ធតែរំពឹងទុកថា ម្ទេសខ្មាំងអាចឆ្លងផុតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។ក្តីរំពឹងដ៏មុតមាំខាងលើផ្តើមចេញលទ្ធផលប្រកួត ក្នុងវគ្គជម្រុះ ដោយកីឡាពេជ្រ ម្ទេសខ្មាំង ផ្តួលដៃគូរបស់ឲ្យសន្លប់និងចាញ់ពិន្ទុចំនួណ៣ប្រកួតជាប់ៗគ្នាគឺ កីឡាករ គៀន សុខហេង សន្លប់ទឹក២ គុណ សំណងចាញ់ពិន្ទុ និង បឺត សង្ឃឹម សន្លប់ទឹកទី២ដោយស្នៀតកណ្តាប់ដៃគុំត្រចៀក។
កីឡាករយិន បូរិន ថ្វីមិនធ្លាប់វាយផ្តួលគូប្រកួតណាម្នាក់ឲ្យសន្លប់ឬក៏បោះបង់ការប្រកួត ប៉ុន្តែក៏មានទម្ងន់ដៃវាយធ្ងន់ណាសដែរ។ ៣ប្រកួតកន្លងទៅ បូរិនវាយឈ្នះ សៀង ទិតធីដោយពិន្ទុ ឈ្នះពិន្ទុ គង់ ហូវ និងឈ្នះពិន្ទុ ម៉ឺន ដា។
ចាន់ គង់រាជ និងឡូញ វ៉ាន់ឌីពួគេក៏ត្រូវការកៅអីវគ្គផ្តាច់ព្រ័ត្រ ដូចគ្នា ប៉ុន្តែកំណត់ត្រារបស់របស់កីឡា ករគង់រាជល្អជាងឡូញ វ៉ាន់ឌី ត្រងថា ៣ប្រកួតកន្លងទៅ គង់រាជវាយផ្តួលដៃគូឲ្យ២នាក់ ជាក់ស្តែងវគ្គជម្រុះជុំទី៣គង់រាជបានប្រើស្នៀតជើងទាត់ចំគលក កីឡាករ ឆាយ ម៉េត ឲ្យសន្លប់ភ្លាមៗក្នុងទឹកទី២ ៕ សារីម