នៅតែព្រហើន ! លោកឧត្តមសេនីយ៍ទោឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល បញ្ជាអោយកម្លាំងចុះបិទហាងយីហោ(គោលដៅចាស់) ដែលបើកលក់បំពានទៅនឹងវិធានរដ្ឋបាលឲ្យភ្ញៀវចូលផឹកស៊ីកកកុញ !

ចែករំលែក៖

ខេត្តកណ្តាល៖ នៅមុននេះបន្តិច ! នាព្រលប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តកណ្ដាលសហការជាមួយនឹងកម្លាំងនគរបាលក្រុងតាខ្មៅក៏ដូចជាប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានចុះឡោមព័ទ្ធទីតាំងហាងបើកលក់គ្រឿងស្រវឹងផឹកស៊ី យីហោ(គោលដៅចាស់) ដែលមានទីតាំងស្ថិតនៅភូមិ-សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្រោមការបញ្ជាដោយផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល ។

លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ជាក់ឲ្យដឹងថា ហាងយីហោ(គោលដៅចាស់) បានលួចបើកឲ្យភ្ញៀវចូលផឹកស៊ី បំពានទៅនឹងវិធានរដ្ឋបាល ស្របពេលដែលសមត្ថកិច្ច អាជ្ញាធរ ក្រុមគ្រូពេទ្យ មន្ត្រីសុខាភិបាលកំពុងរឹតបន្តឹងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកស្នងការបន្តថា ខ្ញុំបានឲ្យកម្លាំងចុះបិទខ្ទប់ មិនអនុញ្ញាតឲ្យភ្ញៀវដែលបានចូលទៅក្នុងហាងនោះ ហ្នឹងម្ចាស់ទីតាំងចេញក្រៅឡើយ គឺស្នើអោយខាងមន្ត្រីសុខាភិបាល ចុះពិនិត្យយកសំណាក រួចនិងចាត់ការបន្តតាមនីតិវិធី ដើម្បីនាំខ្លួនមកធ្វើការសាកសួរ ។

មកទល់នឹងម៉ោង៧និង៤២នាទីយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចកំពុងតែធ្វើការឡោមព័ទ្ធបិទខ្ទប់នៅឡើយទេ ដោយរង់ចាំខាងមន្ត្រីសុខាភិបាលដើម្បីចុះមកយកសំណាក។ ប៉ុន្តែនៅក្នុងហាងនេះមានមនុស្សប្រុស-ស្រីជាច្រើននាក់ និងច្រើនតុ នឹងត្រូវឲ្យចេញមកធ្វើការយកសំណាកម្តងម្នាក់” បន្ទាប់ពីខាងជំនាញមកដល់៕ ដោយ៖ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print