ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង
បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ
អាជីវករ ដែលធ្លាប់ពាក់ព័ន្ធ ចូលទៅធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញទាំង៤ទីតាំង សាខាខេត្តស្វាយរៀងនិង១ទីតាំងទៀតនៅស្រុកស្វាយជ្រំបើមានអាការះសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគកូវីដ១៩ព្រោះអ្នកបម្រើការងារនៅទៅនោះមានជំងឺកូវីដ-១៩។
រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ទៀតថា
មានបុរសឈ្មោះ ប៊ុន សំអន អាយុ ៣២ឆ្នាំ មុខរបរបុគ្គលិកធនាគារ ABA រស់នៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ក្រុងស្វាយរៀងនិងទីតាំង នៅធនាគារABA សាខាខេត្ត គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។
មានបុរសឈ្មោះ ទាវ ចន្ទ អាយុ ៤៩ឆ្នាំ មុខរបរអ្នកបើករថយន្តគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត និងភរិយាឈ្មោះ ឈិត បុប្ផា អាយុ ៤៨ឆ្នាំជាបុគ្គលិកផ្នែកសំអាតធនាគារប្រៃសណីយ៍កម្ពុជា រស់នៅភូមិរូបគោ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ទីតាំង
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ស្ថាបនា សាខាខេត្តស្វាយរៀង គិតចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១និងទីតាំងធនាគារ ប្រៃសណីយ៍សាខាខេត្តស្វាយរៀង គិតចាប់ពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។
មានបុរសឈ្មោះ ញ៉ែម ថែន អាយុ ២០ឆ្នាំ មុខរបរបុគ្គលិកធនាគារ WB រស់នៅភូមិឬស្សីជួរខាងជើង ឃុំក្រោលគោ ស្រុកស្វាយជ្រំនិងបុរសឈ្មោះ កង តុលា អាយុ ៣១ឆ្នាំ មុខរបរបុគ្គលិកធនាគារ WB រស់នៅភូមិស្វាយរៀង ក្រុងស្វាយរៀង ក្រុងស្វាយរៀង
ទីតាំងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ WB ស្ថាបនា សាខាស្រុកស្វាយជ្រំ គិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។
រដ្ឋបាលខេត្តបន្ថែមទៀតថាមាន បុរសឈ្មោះ ប៉ា ដារ៉ាល់ អាយុ ៣៧ឆ្នាំ មុខរបរនាយកធនាគារស្ថាបនាសាខាខេត្ត រស់នៅភូមិស្វាត សង្កាត់ចេក ក្រុងស្វាយរៀងនិងស្រ្តីឈ្មោះ ភ័ណ្ឌ រ័ត្នធីតា អាយុ ២៤ឆ្នាំ មុខរបរបុគ្គលិកធនាគារស្ថាបនាសាខាខេត្ត រស់នៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង
ទីតាំងធនាគារ ស្ថាបនា សាខាខេត្តគិតចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។
សម្រាប់អ្នកដែលមានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕
ដោយ៖ យឹម សុថាន