ភ្នំពេញ, នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ហើយជាបុត្រច្បងរបស់សម្ដេចតេជោ ហ៊ុនសែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត បានបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់លោកថា, កូនស្រី លីណា ផ្ញើរលិខិតជូនពរលោកតាក្នុងឱកាសខួបកំណើតរបស់លោកតា !
កូនៗនិងចៅៗទាំងអស់គ្នា គោរពនិងស្រលាញ់លោកឪពុក លោកតា🙏🙏
Happy Birthday, Father 🙏🙏💐💐។
សូមបញ្ជាក់ថា, ក្នុងសំណេររបស់កូនស្រីទី២ លោក ហ៊ុន ម៉ាណែត បានជា៣ភាសាផ្ទាល់ដៃថា,” ចៅមាសសូមគោរពជូនពរលោកតាថ្ងៃខួបកំណើត” !
ក្នុងឱកាសចម្រើនអាយុគម្រប់ ៦៩ឆ្នាំឈានចូល ៧០ឆ្នាំ ចៅសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកតាមជួយថែរក្សាប្រសិទ្ធិពរជ័យដល់លោកតា សូមឲ្យជួបតែសេចក្តីសុខ សុខភាពល្អ កម្លាំងមាំមួន អាយុវែង ជាម្លប់ដ៏ត្រជាក់ដល់កូនចៅនិងប្រជាជនទាំងអស់គ្នា ទទួលបាននូវសន្តិភាព ជារៀងរហូត។
ទីបញ្ចប់ចៅសូមបួងសួងទេវតាជួយថែរក្សាលោកតាឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់ដែលលោកតាប្រាថ្នាចង់បាន។
ពីចៅ ហ៊ុនពេជ មុន្នីលីណា ហៅអូនមាស ចៅស្រលាញ់លោកតា និងម៉ាក់យាយណាស់លើសអ្វីទាំងអស់នៅក្នុងលោក។
ចៅគូររូបនេះតំណាងសេចក្តីស្រឡាញ់របស់ចៅចំពោះលោកតា និងម៉ាក់យាយ ហើយចៅសូមបួងសួងឲ្យកូវីដ-១៩ ដែលកំពុងរាលដាលដល់ប្រជាជននេះ ឱ្យឆាប់រលាយអស់ក្នុងពេលឆាប់ៗខាងមុខនេះ៕
ដោយ, សុខ ខេមរា