ភ្នំពេញ, ក្រសួងយុត្តិធម៌មានកិត្តិយសសូមជម្រាបជូន លោក លោកស្រី ជាថ្នាក់ដឹកនាំ និង លោក លោកស្រី ជាមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ ឱ្យបានជ្រាបថា ដោយផ្អែកតាម “គោលការណ៍ ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្ករហ័សរកអង់ទីហ្សែនកូវីដ-១៩ និងសារាចររបស់រាជរដ្ឋាភិបាល លេខ ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួងយុត្តិធម៌នឹងរៀបចំឱ្យមានការធ្វើតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ៧និង៣០ នាទីព្រឹក នៅទីស្តីការក្រសួងយុត្តិធម៌។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ជាថ្នាក់ដឹកនាំ និង លោក លោកស្រី ជាមន្ត្រីរាជការទាំងអស់នៃក្រសួងយុត្តិធម៌ អញ្ជើញមកទទួលការធ្វើតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ តាមកាលបរិច្ឆេទ និងទីតាំងដែលបានកំណត់ខាងលើឱ្យបានគ្រប់ៗគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវ ខ្ពស់។ អគ្គលេខាធិការដ្ឋាននឹងធ្វើការស្រង់វត្តមានថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៅថ្ងៃធ្វើតេស្ត ទៅតាមតារាង ដែលបានសម្របសម្រួលជាមួយអង្គភាពទាំងអស់ចំណុះឱ្យក្រសួងយុត្តិធម៌៕
ដោយ, សុខ ខេមរា