ខេត្តព្រៃវែង៖ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅព្រលប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានមានប្រសាសន៍យ៉ាងម៉េចលែងថាខ្ញុំបាទ សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសព។
១. ព្រះតេជព្រះគុណ ឡុង ស៊ុន ព្រះសង្ឃគង់នៅវត្តប្រស្នា ភូមិប្រស្នាតូច ឃុំសេនារាជឧត្តម ស្រុកព្រះសេ្ដច ខេត្តព្រៃវែង បានសុគត នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៤ព្រះវស្សា ដោយសារជំងឺកូវីដ-១៩។
២. លោក ដូង លាប ប្រជាពលរដ្ឋរស់នៅភូមិចចកទី១ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៦១ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានបន្តថា, យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោកតាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ ព្រះតេជព្រះគុណ ឡុង ស៊ុន,លោក ដូង លាប សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា
របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ, សិលា