ផ្សែងខ្មៅគ្របដណ្តប់ពេញដែនអាកាសដែលអាចមើលឃើញ ពីទីអវកាស ។ នេះមិនមែនជាលើកទីមួយឡើយដែលទីតាំងចោលសបកកង់រថយន្តធំបំផុតនៅលើពិភពលោក ស្ថិតនៅក្នុងប្រទេសគុយវ៉ែត។ នៅក្នុងតំបន់ Sulaibiya ប្រទេសគុយវ៉ែត Kuwait ត្រូវបានគេស្គាល់ថាជាទីតាំងបោះចោលកង់រថយន្តធំបំផុតនៅលើពិភពលោក ដោយមានសំបកកង់យ៉ាងតិចក៏ ៧លានកង់ដែរ។ នៅថ្ងៃទី៤ខែសីហា ទីតាំងចោលកង់រថយន្តនោះត្រូវភ្លើងឆាបឆេះ បង្កឲ្យមានផ្សែងខ្មៅហុយទៅលើដែនអាកាស ដែលអាចមើលឃើញពីទីអវកាស។ ផ្ទៃដីដែលគេបោះចោលសំបកកង់រថយន្តនោះ មានទំហំដល់ទៅ២៥.០០០ម៉ែត្រការ៉េ។ នៅពេលនេះការឆាបឆេះត្រូវបានតាមដានតាមរយៈរូបភាព Google Maps ។ មូលហេតុនៃការការឆាបឆេះនៅមិនទាន់ដឹងនៅឡើយទេ។ កាលពីឆ្នាំ២០១២ មានសំបកកង់រថយន្តប្រមាណ៥លានកង់ក៏ត្រូវបានភ្លើងឆាបឆេះនៅទីតាំងខាងលើដូចគ្នា ។ ពលរដ្ឋនៅក្នុងតំបន់មិនរងផលប៉ះពាល់ពីផ្សែងខ្មៅ ផ្សែងពុល ដោយសារតែការឆេះសំបកកង់នោះឡើយ ។ ទីតាំងចោលសំបកកង់រថយន្តជាកន្លែងប្រមូលផ្តុំកង់រថយន្តចាស់ៗដែលប្រើប្រាស់រួចនៅក្នុងប្រទេសគុយវ៉ែត និងបណ្តាប្រទេសក្នុងតំបន់។ មានក្រុមហ៊ុនចំនួន៤ទទួលខុសត្រូវក្នុងការដោះស្រាយសំបកកង់រថយន្តចាស់ៗខាងលើដើម្បីយកទៅកែច្នៃ។ រដ្ឋាភិបាលគុយវ៉ែតបានបង្កើតទីតាំងចោលសំបកកង់រថយន្តតាំងពី៣០ឆ្នាំកន្លងមក។ បណ្តាក្រុមហ៊ុនទទួលខុសត្រូវនឹងជីករណ្តៅយ៉ាងជ្រៅនៅវាលរហោឋាន(វាលខ្យាច់)ដើម្បីកប់សំបកកង់រថយន្តឈប់ប្រើប្រាស់។ តាមការសន្និដ្ឋាន មានសំបកកង់រថយន្តយ៉ាងតិច៥២លានបានកប់នៅវាលរហោឋាន ។ ផ្សែងពីការឆេះសំបកកង់រថយន្តបង្កើតឲ្យមានសារធាតុគីមី Dioxin និងជាតិពុលជាច្រើនទៀត។ ប្រសិនបើមនុស្សស្រូបផ្សែងនោះមនុស្សយើងអាចប្រឈមនិឹងជំងឺមហារីក និងជំងឺផ្សេងៗជាច្រើនទៀត៕ដោយ៖ធីរីណា
រូបថត៖Insider Paper.
https://youtu.be/-sceQ2kvW48