លោក ប៉ា សុជាតិវង្ស ដឹកនាំគណៈប្រតិភូរាជធានីភ្នំពេញទៅទស្សនកិច្ចជប៉ុន ដើម្បីចុះMOUចងសម្ព័ន្ធមេត្រីភាព បន្ដកិច្ចសហប្រតិបត្ដិការអភិវឌ្ឍន៍ទីក្រុងឲ្យរីកចម្រើន

ចែករំលែក៖

ភ្នំពេញ៖ ក្រុមគណៈប្រតិភូសាលារាជធានីភ្នំពេញ ដែលដឹកនាំដោយ លោក ប៉ា សុជាតិវង្សអភិបាលរាជធានីភ្នំពេញ ​បានធ្វើដំណើរទស្សនៈកិច្ច​ជាផ្លូវការទូត ទៅកាន់ប្រទេសជប៉ុន ​រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ មីនា ទៅតាមការអញ្ជើញរបស់ អភិបាលក្រុងតូក្យូ និងអភិបាលក្រុង កាន់ទីហ៊្សូ ប្រទេសជប៉ុន ក្នុងគោលបំណងជួបពិភាក្សាការងារផ្លាស់ប្តូរបទពិសោធន៏ និងសិក្សាស្វែងយល់អំពីបញ្ហាចរាចរ ការដឹកជញ្ជូន និងការគ្រប់គ្រង​សន្តិសុខ​សណ្តា​ប់​​​ធ្នាប់សង្គម។ នេះជាការលើកឡើងរបស់លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នក​សារព័ត៌មានឲ្យដឹងនៅ​អាកាសយាដ្ឋានអន្ដរជាតិភ្នំពេញកាលពីព្រឹកថ្ងៃទី២៤ មីនានេះ មុននិងគណៈ ប្រតិភូចាកចេញ ។​

លោកឡុង ឌីម៉ង់ បានបន្តថា៖ ក្រៅពីការងារខាងលើនេះ លោកអភិបាលបន្តជួបសម្តែងការគួរសមពិភាក្សា​ការងារ​មួយចំនួនទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ក៏ដូចជាថ្លែង អំណរគុណចំពោះរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ ចៃការផងដែរ។ បន្តាប់ពីទីក្រុងតូក្យូ គណៈប្រតិភូ នឹងបន្តដំណើរទស្សនៈកិច្ចជាផ្លូវការមួយទៀតគឺទៅកាន់​ទីក្រុង​កាន់ទីហ៊្សូនៅពេល នោះទីក្រុងភ្នំពេញ និងទីក្រុងកាន់ទីហ៊្សូ នឹងធ្វើការចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយគ្នា ដើម្បីផ្សារភ្ជាប់កិច្ចទំនាក់ទំនងសម្រាប់ផ្លាស់ប្តូរបទពិសោធន៏គ្នាទៅវិញទៅមករវាងទីក្រុងទាំងពីរ ព្រោះទីក្រុង១នេះ ភ្លាប់បានជួយរាជធានីភ្នំពេញច្រើន ដែលមានប្រជាពលរដ្ឋ និងស្ថានភាពរស់នៅប្រហាក់ប្រហែលគ្នា។

លោក ឡុងឌីម៉ង់ បញ្ជាក់ថា ក្នុងដំណើរទស្សនៈកិច្ចនេះ លោកអភិបាល ​នឹងចូលជួបសំដែង​ការគួរ​សម និង​ពិក្សារ​ការងារ​ជាមួយ ឯកឧត្តមMasakazu HAMACHI អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន និងភ្នាក់ងារអង្គកា​រ​JICA ដើម្បីជំរុញការផ្តល់ជំនួយរថយន្ត​ក្រុង១៨០ គ្រឿងឲ្យបានមកដល់កម្ពុជាឆាប់ ក៏ដូចការងារជំនួយ​ខាងបច្ចេក​ទេស​ទាំងធនធានមនុស្ស ទាំង​រថយន្ត ផងដែរ ពិសេសបច្ចេកទេសផ្នែកសេវាគ្រប់គ្រងលើការដឹកជញ្ជូនសារធារណៈ ។

គួររំលឹកថា៖ ឯកឧត្តម Masakazu HAMACHI អនុរដ្ឋមន្ត្រី​ក្រសួង​​​ការ​បរទេស​ជប៉ុន​ ធ្លាប់អញ្ជើញមក​ទស្ស​ន​កិច្ចជាផ្លូវការមកកាន់កម្ពុជាកាលពីថ្ងៃទី ២១ មីនា ឆ្នាំ២០១៦ ជាអធិបតី​​ក្នុងពិ​ធី​ចុះ​ហត្ថលេខាលើការ​ផ្តល់ជំនួយឥ​ត​សំណង និងប្រាក់កម្ចីជាង៥៣​លានដុល្លាររបស់រដ្ឋាភិបាលជប៉ុន ដែល​ជាថវិកាសម្រាប់គ្រោងជួស​ជុលស្ពាន​ជ្រោយ​ចង្វា កម្មវិធីបោសសម្អាតមីន និង​ជួស​ជុល​ផ្លូវ​ជាតិលេខ៥ នៅ​ក្នុង​ប្រ​ទេស​​កម្ពុជា៕

image

image(1)

image(3)

image(4)

image(2)

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print