ភ្នំពេញ, នៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាល សូមជម្រាបជូនលោក លោកស្រី ប្រធាន គណៈកម្មាធិការគណបក្ស រាជធានី ខេត្ត ក្រសួង ស្ថាប័ន បានជ្រាបថា : ថ្មីៗនេះមានជនក្លែងបន្លំមួយ ក្រុម បានចេញលិខិតឧទ្ទេសនាមដោយប្រើរូបសញ្ញាគណបក្សប្រជាជនកម្ពុជា និងយកឈ្មោះជា * កម្លាំងសហប្រតិបត្តិការកសាងសមាជិកគណបក្ស ជូនសម្ដេចតេជោ ” ។
ក្រុមនេះបានទៅទាក់ទង តាមខេត្តមួយចំនួនរួចហើយ ដើម្បីសុំចុះបំពេញបេសកកម្មកសាងសមាជិកគណបក្សប្រជាជន កម្ពុជាក្នុងករណីពិសេស ។
ចំពោះករណីនេះខុទ្ទកាល័យនៃគណៈកម្មាធិការកណ្តាល សូមច្រានចោលទាំងស្រុងនូវ សកម្មភាពល្មើសខាងលើនេះ ព្រោះខុសពីគោលការណ៍របស់គណបក្សប្រជាជនកម្ពុជា ហើយក្រុម នេះក៏ពុំមានការចាត់តាំងចេញពីអង្គការចាត់តាំងណាមួយរបស់គណបក្សប្រជាជនកម្ពុជានោះឡើយ ។
ដូចជម្រាបជូនខាងលើ សូមគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានី ខេត្ត ក្រសួង ស្ថាប័ន ធ្វើការតាមដាន ត្រួតពិនិត្យ និងស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមផ្លូវ ច្បាប់ជាធរមាន ៕