ឆក់កាបូបស្ពាយពីស្ត្រីរងគ្រោះបានសម្រេចហើយមកអស់លក្ខណ៍ជាប់អន្ទាក់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វេីសកម្មភាពឆក់យកកាបូបស្ពាយពីស្ត្រីម្នាក់បានសម្រេចហេីយព្យាយាមគេចខ្លួន តែភ្លាមៗនោះជនរងគ្រោះស្រែកថាចោរៗទេីបបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមឃាត់ខ្លួនបាន២នាក់ ចំណែក២នាក់ទៀតគេចខ្លួនបាត់។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៨និង៥០នាទីព្រឹក​ ថ្ងៃទី៦​ ខែសីហា​ ឆ្នាំ២០២១​ នៅចំណុចមុខទីស្នាក់ការភូមិជ្រៃកោង​ តាមបណ្តោយផ្លូវចោមចៅ​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ សាន់ លីណា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិជម្ពូវ័ន២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ទី២-ឈ្មោះ យ៉េន វ៉ាន់នី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅតាមផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ ។

តាមប្រភព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម្នាក់ឯងដោយស្ពាយកាបូបលុយ​ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅ​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿង​មួយគ្រឿងម៉ាកnex ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1IU-3619 និងមួយគ្រឿងទៀតមិនចាំម៉ាក​ បានជិះមកពីក្រោយ រួចធ្វេីសកម្មភាពឆក់យកកាបូបលុយពីស្ត្រីរងគ្រោះបានសម្រេចហើយព្យាយាមជិះម៉តូគេចខ្លួន​ តែភ្លាមៗនោះជនរងគ្រោះបានស្រេកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់បងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចដេញតាមចាប់រហូតដល់ភូមិព្រៃល្វា​ ទេីបសមត្ថកិច្ចចាប់បាន២នាក់ចំណែក២នាក់ទៀតគេចខ្លួនបាត់។

ជនរងគ្រោះបានបញ្ជាក់ថា​ ក្នុងកាបូបរបស់គាត់មានលុយខ្មែរនិងដុល្លារសរុបជាង១ពាន់ដុល្លារនិងគ្រឿងអលង្ការមួយចំនួនទៀត។

ក្ក្រោយកេីតហេតុជនសង្ស័យត្រូវបានកម្លាំងនគរបាលចោមចៅទី២នាំខ្លួនយកទៅសាកសួរបន្ត រង់ចាំបញ្ជូនទៅផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យចាត់ការតាមច្បាប់។ ចំណែកកាបូបលុយត្រូវបានសមត្ថកិច្ចប្រគល់ជូនម្ចាស់ដេីមវិញ៕

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print