ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទទួលបានរថយន្ដ​ FORD RANGER PICK-UP ជាលេីកទី៣​ ដែលជា​អំណោយដ៏ថ្លៃថ្លា​របស់​សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​

ចែករំលែក៖

ខេត្តំពង់ចាម​ ៖​ រថយន្តម៉ាក​ FORD RAN​GER PICK-UP ចំនួន​៨៧​គ្រឿង​ ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ត្រូវបានផ្ដល់ជូ​នស្នងការដ្ឋាននគរបាលរាជធានី-ខេត្តចំនួន២៣​ សម្រាប់ជាមធ្យោបាយ​ជួយសម្រួល​ដល់ការបម្រេី​ ក្នុង​កិច្ចការ​ពារ​ ថែរក្សា​ សន្តិសុខ​ សុវត្ថិភាព​ សណ្ដាប់ធ្នាប់​ សាធារណៈ​ ក្នុង​មូលដ្ឋាន​ ជូនថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់​ និងបង​ប្អូន​ប្រជាពលរដ្ឋ​ ផងដែរ ។

សម្រាប់មូលដ្ឋានខេត្តកំពង់ចាម​ នៅព្រឹក​ថ្ងៃទី​០៦​ ខែ​សីហា​ ឆ្នាំ​២០២១​ វត្តមានលោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការនគរ​បាលខេត្តំពង់ចាម​ បានចូលរួមក្នុងពិធីប្រគល់​ និងទទួល​ ហេីយក៏ជា​លេីកទីបីផងដែរ​ ដែលស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមទទួលបានរថយន្ដ​ FORD RANGER PICK-UP ដែលជាអំណោយដ៏ថ្លៃថ្លា​របស់​ សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ សរុប​ចំនួន​១១គ្រឿង​ ។

លោកឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បានបញ្ជាក់ថា​ លេីកទី១-ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទទួល​បាន​ចំនួន​០១គ្រឿង​ ;​ លេីកទី២-​អធិការ​ដ្ឋាន​នគរបាល​ស្រុកស្ទឹងត្រង់​ចំនួន​០១គ្រឿង​ និងអធិការដ្ឋាននគរបាលស្រុកកោះសូទិ​ន​ ចំនួន​០១គ្រឿង​ និងលេីកទី៣-នៅថ្ងៃ៦សីហានេះ​​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ចាម​ ទទួល​បានរថយន្តម៉ាក​ FORD RANGER PICJ-UP នេះ​ ចំនួន​០៨គ្រឿង​ សម្រាប់​ផ្ដល់ជូនអធិការដ្ឋាននគរបាល​ ស្រុក​-ក្រុង​ ទាំង០៨​ ក្នុង​នោះ​មាន÷ អធិការ​ដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ , ចំការលេី​,​ កំពង់សៀម​,​ ព្រៃឈរ​,​ ជេីងព្រៃ​,​ បាធាយ​,​ កងមាស​ និងអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ​ ។

កម្មវិធីនេះប្រព្រឹត្តទៅនៅខាងមុខទីធ្លាគារ​ A​ ក្រសួង​មហាផ្ទៃ​ ដោយមានការអញ្ជេីញចូលរួមពីសំណាក់៖​ រដ្ឋលេខាធិការ, អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការ, អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល, អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត​ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print