អបអរសារទរខួប១ឆ្នាំ នៃការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងអង្គការស្វីស ខន់ថាក់!

ចែករំលែក៖

ភ្នំពេញ, នៅវេលាម៉ោង៣និង០៤នាទីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ ក្រសួងទេសចរណ៍ បានលើកពីការ “អបអរសារទរខួប១ឆ្នាំ នៃការអនុវត្តអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងអង្គការស្វីស ខន់ថាក់!”
ក្រសួងទេសចរណ៍បានបញ្ជាក់ថា, ទោះស្ថិតនៅក្នុងបរិការនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ក្តី ក្រសួងទេសចរណ៍ និងអង្គការស្វីស ខន់ខាក់ តាមរយៈកម្មវិធីអភិវឌ្ឍន៍ជំនាញ និងកម្មវិធីបណ្តុះបណ្តាល ហូកា បានអនុវត្តសកម្មភាពការងាររបស់ខ្លួនបានយ៉ាងល្អប្រសើរ ដោយប្តូរវិធីសាស្ត្រពីការអនុវត្តផ្ទាល់ ទៅតាមប្រព័ន្ធវីដេអូ និង Hybrid ដែលសម្រួលដល់ការអនុវត្តគម្រោងទាំងនៅថ្នាក់ជាតិ និងតាមបណ្តាខេត្តគោលដៅគម្រោងបានយ៉ាងសកម្មរួមមាន៖ ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ រតនៈគិរី និងមណ្ឌគិរី។

សកម្មភាពសំខាន់ៗរួមមាន៖ (១) រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោល ហូកា តាមប្រព័ន្ធវីដេអូ និង Hybrid លើជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ គេហកិច្ច និងការិយាល័យជួរមុខ (២) រៀបចំកិច្ចប្រជុំបច្ចេកទេស និងសិក្ខាសាលាពិគ្រោះយោបល់លើការរៀបចំគុណវុឌ្ឍិជាតិវិជ្ជាជីវៈទេសចរណ៍កម្រិត ២ វិញ្ញាបនបត្រវិជ្ជាជីវៈ១ ផ្នែកសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ គេហកិច្ច ការិយាល័យជួរមុខ និងជំនាញចុងភៅ (៣) រៀបចំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ត្រីមាស និងឆមាស ដោយបានដាក់ចុះទិសដៅការងារថ្មីៗដើម្បីចូលរួមក្នុងការស្តាវិស័យទេសចរណ៍ឡើងវិញនៅភូមិភាគឦសាន្ត (៤) រៀបចំកិច្ចប្រជុំបច្ចេកទេសដើម្បីពិនិត្យចុងក្រោយឯកសារបណ្តុះបណ្តាល ហូកា ដើម្បីស្នើសុំការអនុម័តជាឯកសារថ្នាក់ជាតិ របស់ក្រសួងទេសចរណ៍។

លេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងគម្រោង ហូកា បេជ្ញាអនុវត្តផែនការសកម្មភាពក្រោមស្មារតីនៃអនុស្សារណៈនៃការយោគយល់គ្នារវាងក្រសួងទេសចរណ៍ និងអង្គការស្វីស ខន់ថាក់ និងខិតខំរិះរកនូវយុទ្ធសាស្ត្រ និងសកម្មភាពថ្មីៗប្រកបដោយភាពឆ្នៃប្រឌិត និងនវានុវត្តន៍ ដើម្បីជំរុញការបណ្តុះបណ្តាល ហូកា នៅថ្នាក់ក្រោមជាតិអោយកាន់តែល្អប្រសើរ និងចូលរួមក្នុងការស្តាវិស័យទេសចរណ៍ឡើងវិញស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print