លោក ម៉ូវ ម៉ានិត៖ ការងារចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ជូនកុមារ​ យុវវ័យ នៅខណ្ឌសែនសុខសម្រេចបាណប្រមាណ១០៩៨០នាក់ហើយ នៅទីតាំង​៥កន្លែង

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិតអភិបាល ខណ្ឌសែនសុខ បានបញ្ជាក់ឲ្យដឹងថា៖ ការងារចាក់​វ៉ាក់ សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ជូនកុមារ​ យុវវ័យ ចាប់ពីអាយុ១២ដល់១៧ឆ្នាំនៅខណ្ឌសែនសុខមាន៦សង្កាត់ ដែលមានតួលេខរួមសរុបចំនួនជាង២០០០០ នាក់ នេះបើតាមការបញ្ជាក់ ឲ្យដឹងពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងមន្ដ្រីជំនាញ ចុះពិនិត្យ និងពន្លឿនការងារ ចាក់វ៉ាក់សាំង នៅមណ្ឌលសុខភាពទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នាព្រឹកថ្ងៃទី០៧ សីហា ឆ្នាំ២០២១ ។
លោកម៉ូវ ម៉ានិត បានបញ្ជាក់ថា៖ ចាប់តាំងពី រាជរដ្ឋាភិបាលកម្ពុជា បានបើកយុទ្ធ នាការថ្ងៃទី០​១ ខែសីហា ឆ្នាំ​២០២១​ គឺជា​ថ្ងៃ​នៃ​ការចាប់ផ្តើម​ដំណើរ​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ជូន​កុមារ និង យុវវ័យ​អាយុ​ចាប់ពី​១២​ឆ្នាំ ដល់​១៧​ឆ្នាំ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ រហូតមកដល់ ថ្ងៃទី​០៧ សីហានេះ នៅខណ្ឌ កុមារ ចាប់ពីអាយុ ១២ដល់ ១៧ ឆ្នាំ បានសម្រុក​មក​ទទួល​ការចាក់​វ៉ាក់សាំង ទៅតាម មណ្ឌល ដែលយើងមានចំនួន៥ ទីតាំង ។ សង្កាត់អូរបែកក្អមនិងសង្កាត់ភ្នំពេញថ្មី ទីតាំងដែលត្រូវចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែកកម្ពុជា ចិន សែនសុខ។ សង្កាត់ឃ្មួញ គឺនៅមណ្ឌលសុខភាពឃ្មួញ។ សង្កាត់ក្រាំធ្នង់ នៅមណ្ឌលសុខភាពក្រាំងធ្នង់។ សង្កាត់គោកឃ្លាងនៅមណ្ឌលសុខភាពភ្នំពេញថ្មី និងសង្កាត់ទឹកថ្លាគឺនៅមណ្ឌលសុខភាពទឹកថ្លា។

ក្នុងឱកាសនោះដែរ លោក ម៉ូវ ម៉ានិត ក៏បានធ្វើការអំនាវនាវ ចំពោះមាតា បីតា អាណាព្យាបាល សូមនាំ កូន ចៅ កុមារ និង​យុវវ័យ មាន​អាយុ​ចាប់ពី​១២​ ដល់១៧​ឆ្នាំមកចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅលើទីតាំង ដែលបាន កំណត់ចំនួន៥កន្លែង ឲ្យបានគ្រប់គ្នាៗ ព្រោះថានៅសល់តែ៧ថ្ងៃទៀតប៉ុណ្ណោះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ជូនកូន ចៅ កុមារ
ដូសទី១និងត្រូវបិតបញ្ចប់។ ហើយ អាណាព្យាបាល គ្រាន់តែ​យកមក​ជាមួយ​នូវ​ឯកសារ​មួយចំនួន ដូចជា​ សំបុត្រកំណើត ឬ​សៀវភៅ​ស្នាក់នៅ ឬ​សៀវភៅ​គ្រួសារ ឬ​លិខិតឆ្លងដែន​ ដើម្បីយកមកបង្ហាញ អាជ្ញាធរភូមិសង្កាត់
ដែលបងប្អូន កូន ក្មួយ រស់នៅ នោះបងប្អូន និងទទួលបាន លិខិតអនុញ្ញាត្ដិ ចាក់វ៉ាក់សាំងបានហើយ ដោយមិនមានការបង់ប្រាក់នោះទេ។
ក្នុងឱកាសនោដែរ លោកម៉ូវ ម៉ានិត ក៏បានរំលឹកផងដែរថា៖ បន្ទាប់ពីមានបញ្ជាពី​អភិ បាល​រាជធានី​ភ្នំពេញ​ លោក ឃួ​ង ស្រេង ឲ្យអាជ្ញាធរ​ខណ្ឌ សង្កាត់ ភូមិ គឺ​មិន​អនុ​ញ្ញា​ត្ត​ឱ្យមាន​ជាដាច់ខាត​ចំពោះ​ការយក​​លុយ​ជា​ថ្នូរ​នៃ​ការផ្តល់​ប័ណ្ណ​ចាក់​សាំង​ជូន​កុមារ​ ។​ បើ​មាន​ករណីបែបនេះ​នឹងមាន​បញ្ហា​ប្រឈម​ជាមួយនឹង​អាជ្ញាធរ​រាជធានី​ភ្នំពេញ ពោលគឺ រដ្ឋបាល​រាជធានី​ភ្នំពេញ មិនមាន​ការយោគយល់​ឡើយ​ ។

លោកអភិបាលបាលខណ្ឌសែនសុខ បានសូមក្រើនរំលឹកនិងអំពាវនាវជាថ្មីម្តងទៀតចំពោះបងប្អូនដែលត្រូវទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ត្រូវរក្សាអោយបានដាច់ខាតនូវគម្លាតសុវត្តិភាពសង្គម ពាក់ម៉ាស់ តម្រងជួរ ជៀសវាងការប្រជ្រៀតគ្នា កៀកគ្នា ណែនតាន់តាប់ ដោយត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ក្រសួងសុខាភិបាលនិងវិធានការ ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print