សាកលវិទ្យាល័យពហុបច្ចេកទេសយ៉ាងចូវ ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១០កន្លែង

ចែករំលែក៖

ខេត្តសៀមរាប, រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់សិស្ស និស្សិតខេត្តសៀមរាប ជ្រាបថា៖ សាកលវិទ្យាល័យពហុបច្ចេកទេសយ៉ាងចូវ ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១០កន្លែង ដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីបន្តជូនដល់សិស្ស និស្សិតរស់នៅក្នុងខេត្តសៀមរាប ។

សម្រាប់ឆ្នាំសិក្សា២០២១នេះ សាកលវិទ្យាល័យពហុបច្ចេកទេសយ៉ាងចូវ ខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន បានបន្តផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១០កន្លែងបន្ថែមទៀត ជូនដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយ និងជ្រើសរើសសិស្ស និស្សិតដែលមានលក្ខណៈសម្បត្តិសមស្របទៅតាមលក្ខខណ្ខមានដូចខាងក្រោម៖
• បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ សញ្ញាបត្រដែលមានតម្លៃស្មើ
• មានសមត្ថភាពអាចសិក្សា និងរស់នៅដោយឯករាជ្យ ព្រមទាំងមានសុខភាពល្អ
• អាចប្រើប្រាស់ភាសាចិន និងភាសាអង់គ្លេសបានល្អ
ចំពោះសិស្ស និស្សិតដែលមានចំណាប់អារម្មណ៍ទទួលអាហារូបករណ៍ខាងលើ អាចធ្វើការជ្រើសរើសជំនាញណាមួយដែលមាននៅក្នុងតារាងជូនភ្ជាប់មកជាមួយ និងទំនាក់ទំនងមកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបត្តិការអន្តរជាតិ នៃរដ្ឋបាលខេត្តសៀមរាប ឱ្យបានមុនថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសិស្ស និស្សិតខេត្តសៀមរាបទាំងអស់ជ្រាបជាព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print