បុរសម្នាក់បើករថយន្តឡិចសុីសបុកម៉ូតូកង់បីមិនឈប់ បន្តទៅបុករះម៉ូតូនិងកន្លែងលក់ដូរមួយកន្លែងទៀត រួចព្យាយាមបើករត់ ផ្អើលសមត្ថកិច្ច ខណ្ឌដង្កោ ដេញចាប់បានមកវិញ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើរថយន្តឡិចសុីសRX-330​ ក្នុងល្បឿនលឿនជ្រុលទៅបុកឡាំប្រ៊ឺតាមួយគ្រឿងពេញទំហឹងរួចរេចង្កូត ទៅបុករះម៉ូតូនិងកន្លែងលក់ដូរមួយកន្លែងទៀត បណ្តាលឱ្យរងការខូចខាតនិងរបួសស្រាលប្រុសស្រី៤នាក់ កាលពីវេលា ម៉ោង០៨យប់ ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២១ នៅចំណុចស្តុបថ្នល់បត់ តាមបណ្តោយផ្លូវ២១៧ កែងនិងផ្លូវបេតុងព្រៃស ក្នុងសង្កាត់ ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រួចរថយន្តបង្កព្យាយាមបើករត់ផ្អើលសមត្ថកិច្ចខណ្ឌដង្កោ ដេញឃាត់ប្រផាប់ចាប់ប្រភីង រហូតមកដល់ចំណុចផ្ទះលេខ124EEo ផ្លូវ03 ក្នុងបូរីឡាយគង់ ទើបសមត្ថកិច្ចឃាត់ជាប់បានតែរថយន្ត ឯតៃកុងរត់ចូលផ្ទះបាត់ ហៅមិនចេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តឡិចសុីសRX-330. ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2J-1731ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកឡាំប្រ៊ឺតាពណ៌លឿងពាក់ស្លាកលេខ1GU-9698បើកបរដោយបុរសម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងព្រៃស ទិសដៅពីលិចទៅកើត ពីចំហៀងខាងស្តាំពេញកៀបជាប់ ជាមួយកង់បី ភ្លាមនោះប្រជាពលរដ្ឋជាច្រើននាក់នៅ កន្លែងកើតហេតុ នាំគ្នាឃាត់រថយន្តបង្កនោះដែរ តែរថយន្តបង្កបានរ៉ឺយ៉ែថយក្រោយរួចបើករត់ រេចង្កូតទៅបុករះម៉ូតូសង់កូរ៉េមួយគ្រឿងចតស្ងៀមនិងកន្លែងលក់ដូរមួយកន្លែងទៀត រងការខូចខាតយ៉ាងដំណំ និងរបួសស្រាលប្រុសស្រី៤នាក់។

ប្រភពដដែរបានបន្តទៀតថា បន្ទាប់មករថយន្តមិនបានឈប់ដោះស្រាយនោះទេ បានបន្តបើករត់ ខណ:នោះក៏បង្កឱ្យមានការភ្ញាក់ផ្អើលសមត្ថកិច្ច បោះដៃតាមវិទ្យុទាក់ទង តៗគ្នា ចេញអន្តរាគមន៍ ដេញប្រផាប់ចាប់ប្រភីង រហូតមកបូរី ឡាយគង់ ទើបទុករថយន្តចតនៅមុខផ្ទះចំណែកម្ចាស់ ចូលក្នុងផ្ទះបាត់ សមត្ថកិច្ចហៅមិនចេញ។

ក្រោយ មកសមត្ថកិច្ចបានយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print