កម្លាំងនគរបាលប៉ុស្តិ៍មេមត់ចុះបង្ក្រាបមនុស្សមួយក្រុមកំពុងលួចលេងល្បែងស៊ីសងខុសច្បាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ មនុស្ស​មួយ​ក្រុម​ដែល​បាន​ប្រមូល​ផ្ដុំ​គ្នា​លេង​ល្បែង​ស៊ីសង​នៅចំណុចព្រៃចម្ការកៅស៊ូបាតជើងតាព្រហ្ម ស្ថិតក្នុង​ភូមិសង្កមមានជ័យ ឃុំមេមត់ ខេត្តត្បូងឃ្មុំ បានរត់​គេច​ផុត​ពី​ការ​តាមចាប់របស់កម្លាំងនគរបាល​ ដែលពួកអ្នកញៀនល្បែងទាំងនោះអាចជា​ក្រុមមនុស្សធ្លាប់មានបទ​ពិសោធន៍​ខ្ពស់​ ។

លោកអនុសេនីយ៍ឯក យន់ ហ៊ាង នាយប៉ុស្តិ៍នគរបាលរដ្ឋបាលមេមត់បានប្រាប់ថា​ នៅល្ងាចថ្ងៃអាទិត្យ ១៥ រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ប្រជាពលរដ្ឋបានរាយការណ៍មកលោកថា​មានករណីមនុស្សមួយក្រុមកំពុងលួច​លេងល្បែងស៊ីសងខុសច្បាប់ នៅចំណុច​ខាងលេី​ ។ ភ្លាមៗនោះលោកក៏បានដឹក​នាំកម្លាំងចុះទៅបង្ក្រាប​ តែគ្រាន់តែក្រឡេកឃើញកម្លាំងនគរបាលពីចម្ងាយ ពួកអ្នកញៀនល្បែងទាំងនោះក៏នាំគ្នារត់គេចចែកជើងគ្នាខ្លួនបាត់​ស្រមោលតែម្តង បន្សល់ទុកតែសំពត់តង់សម្រាប់ក្រាល ភួយ និងបៀប៉ុណ្ណោះ។

លោកថា​ គួរឲ្យ​ស្ដាយ​ណាស់​ដែលកម្លាំង​នគរបាល​តាមចាប់ពួកគេមិនបាន​ ដេីម្បី​យកមកអប់រំណែនាំ​ ឬអាចពិន័យដាក់ទោសទណ្ឌតាមច្បាប់ឱ្យរាង​ចាល​ ស្របពេលដែលច្បាប់រឹតត្បិតបំរាមគោចរលេីបញ្ហារីករាលដាលឆ្លង​នៃជំងឺ​កូវីដ-១៩បំប្លែងថ្មី​ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print