សម្តេចពិជ័យសេនា៖ ក្រសួងការពារជាតិចាប់ផ្តើមចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងគ្រួសារកងទ័ពចាប់ពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ នៅព្រឹកថ្ងៃទី៩ ខែសីហានេះថា ដំណើរការចាក់វាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ជូនដល់កងទ័ព និងគ្រួសារកងទ័ព នឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ នេះតទៅ និងបានប្រគល់ភារកិច្ចទៅតាមអង្គភាពនីមួយៗ គឺបានរៀបចំរួចរាល់អស់ ហើយតាមលក្ខណៈសម្បត្តិ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមាន ប្រសាសន៍បញ្ជាក់ថា ចំពោះវ៉ាក់សាំង(អាស្ត្រាហ្សេនីកា)សម្រាប់ចាក់ដូសជំរុញ ឬដូសទី៣ ជូនគ្រូពេទ្យ មន្ត្រីកងទ័ព នគរបាល កងរាជអាវុធហត្ថ និងមន្ត្រីរាជការនានាដែលមាន ការពាក់ព័ន្ធនៅព្រំដែនកម្ពុជា-ថៃ គឺបានដឹកទៅដល់គោលដៅអស់ហើយ។ តាមរបាយ ការណ៍បញ្ជូនមក គឺយោធភូមិភាគទី៤ នឹងចាប់ផ្តើមចាក់គ្រប់អង្គភាពនៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ។

សម្តេចពិជ័យសេនា បានមានប្រសាសន៍បន្តថា ចំពោះការចាក់ក់សាំងដូសជំរុញ ឬដូសទី៣ ជូនកងទ័ព និងគ្រួសារកងទ័ព គឺវិសេសវិសាលណាស់ចំពោះសុខុមាលភាពរបស់កងកម្លាំងទាំងអស់ ក៏ដូចជាអ្នកបំពេញការងារដែលស្ថិតក្នុងសភាពណ៍មួយសព្វថ្ងៃនេះ ដែលចាត់ទុកថាមានហានិភ័យ គឺយើងបានជំរុញដូសទី៣គឺជាការរួមចំណែ កមួយដ៏សំខាន់ណាស់ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងការឆ្លង គឺបានមួយកម្រិតទៀត សំខាន់បំផុតបើមាន ការឆ្លងគឺវាមិនធ្ងន់ធ្ងរ នេះគឺជាការចាំបាច់ណាស់។

ក្នុងពេលនេះដែរ ក៏យើងឃើញថា អ្នកដែលទទួលវ៉ាក់សាំងប្រជាជនក៏មិន ទាន់ទទួលអស់ក៏ដោយ ក៏ប៉ុន្តែអ្នកមួយចំនួន ឃើញថាមានហានិភ័យត្រូវបំពេញ ការងារជួយទៅដល់ប្រជាជន។ ជាក់ស្តែងដូចជាអ្នកដែលដំណើរការចាក់វ៉ាក់សាំងជូនប្រជាជន និងអ្នកជួយមើលថែការពារកន្លែងធ្វើចត្តាឡីស័ក ក៏ដូចជាការរួមចំណែកក្នុងការដឹកជញ្ជូនទុកដាក់ផ្សេងៗ ដែលទទួលបានដូសទី៣ កាន់តែមានភាពកក់ក្តៅ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមាន ប្រសាសន៍បន្តទៀតថា កិច្ចការងារនេះ រាជរដ្ឋាភិបាលបានឱ្យតម្លៃខ្ពស់ណាស់ចំពោះដូសទី៣នេះ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print