ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ នៅវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានអញ្ជេីញជាប្រធានគណៈអធិបតីក្នុងកិច្ចប្រជុំគណៈអភិបាលប្រចាំអឌ្ឍមាសតាមរយៈ Video Conference។
សមាសភាពចូលរួម៖ លោក លោកស្រីគណៈអភិបាលខណ្ឌ ,គណៈនាយករដ្ឋបាលខណ្ឌ, លោកប្រធាន អនុប្រធានការិយាល័យទាំង១១, លោក លោកស្រីប្រធានទីរួមផ្សារទាំង ៣។
ក្នុងកិច្ចប្រជុំគណៈអភិបាលខាងលើនេះ មានរបៀបវារៈដូចជា៖
*១/ការងារព្យាបាលអ្នកជំងឺកូវីដ ១៩ នៅតាមផ្ទះ
ក/នីតិវិធីបន្ថែមពាក់ព័ន្ធការយកសំណាករកកូវីដ ១៩។
ខ/ការបញ្ជូនអ្នកជំងឺកូវីដ១៩ ព្យាបាលតាមមណ្ឌលព្យាបាលរបស់រដ្ឋ។
*២/ការអនុវត្តខ្លឹមសារលិខិតរបស់រដ្ឋបាលរាជធានីភ្នំពេញ
ក/អនុវត្តលិខិតលេខ ២៤៩/២១ សសរ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការដាក់ចេញនូវវិានការរដ្ឋបាល នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញសម្រាប់រយះពេល ១៤ ថ្ងៃ(បម្រាមគោចរ)។
ខ/អនុវត្តលិខិតលេខ ០២១/២១ សជណចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ស្តីពីគោលការណ៍អនុញ្ញាតចំពោះភោជនីយដ្ឋាន អហារដ្ឋាន ដែលអាចធានាបាននូវវិធានសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គល និងសង្គម អាចដំណេីរការអាជីវកម្មជាប្រក្រតី និងអាចទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណទីតាំង។
*៣/ការងារចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ដល់កុមារ យុវជនពីអាយុ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។
*៤/ការងាររៀបចំសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀរយសាធារណ: និងអនាម័យក្នុងមូលដ្ឋាន។
*៥/ការងារផ្សេងៗ
ក/ការពង្រឹងរបៀបរបបការងារមន្ត្រីរាជការ
ខ/ការងារកសាងរបាយការណ៍៕
ដោយ៖សហការី