ភ្នំពេញ ៖ គួរឲ្យអាណោចអាធម៏ខ្លាំងណាស់ បុរសជាអ្នកលេីកអីវ៉ាន់ម្នាក់ត្រូវបានខ្សែភ្លើងស្រាតឆក់ស្លាប់ភ្លាមៗ បន្ទាប់ពីទុស្សេខ្សែភ្លើងដាច់ធ្លាក់មកក្រោម បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋកាលពីវេលាម៉ោង៨ និង៥០នាទីព្រឹកត្រូវថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ទីតាំងស្ថិតតាមបណ្ដោយផ្លូវ៣៧១ ក្នុងភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះឡន រីន ភេទប្រុស អាយុ២៣ មុខរបរជាកម្មករ រស់នៅក្នុងភូមិចន្លាត់ដៃ ឃុំទងត្រឡោច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកម្ដាយសពមានឈ្មោះហេង សុណាត អាយុ ៣៨ ឆ្នាំមុខរបរកម្មកររោងចក្រស្នាក់នៅជាមួយគ្នា និងមានស្រុកកំណើតនៅភូមិចន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
តាមប្រភពព័ត៌មានពីកម្មករលេីកអីវ៉ាន់ដូចគ្នាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមានករណីឆ្លងចរន្ដអគ្គីសនីឆាបឆេះបង្គោលដាច់ខ្សែភ្លេីងស្រាតធ្លាក់មកក្រោមបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរួចក៏ឃើញជនរងគ្រោះខាងលើបានយកបំពង់ពន្លត់អគ្គីភ័យយកមកជួយបាញ់ពន្លត់ ខណះពេលដែលខ្សែភ្លើងកំពុងតែឆាបឆេះផ្ទុះខ្លាំង ដោយសារតែជនរងគ្រោះនៅជិតខ្សែភ្លើងស្រាតពេក និងមិនបានប្រយ័ត្នក៏ត្រូវឆក់ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង ក្រោយពេលកើតហេតុក៏ឃើញមានខាងEDCមកដល់ទីតាំងកើតហេតុខាងលើបានមកបិទកាប៊ីនភ្លើង។
ក្រោយពេលកើតហេតុ ក៏ឃេីញវត្តមានម្ដាយបង្កេីតសពជនរងគ្រោះមកដល់និងទ្រហោយំសោកស្ដាយជាខ្លាំង ក្នុងនោះសមត្ថកិច្ចមូលដ្ឋានខណ្ឌដង្កោចុះមកដល់ចំនុចកើតហេតុបានសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញត្រួតពិនិត្យសពខាងលើនិងធ្វើកំណត់ហេតុរួចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ