អាមេរិកអនុម័តដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនរុស្ស៊ីចំនួន៣

ចែករំលែក៖

នៅថ្ងៃទី៩ ខែសីហា ក្រសួងការបរទេសអាមេរិក បានប្រកាសដាក់ទណ្ឌកម្មក្រុមហ៊ុនរុស្ស៊ីចំនួន៣ទៀតតាមច្បាប់មិនរីកសាយភាយអាវុធបរមាណូ ។ សកម្មភាពខាងលើត្រូវបានរុស្ស៊ីចាត់ទុកថាជាការរារាំងដល់ទំនាក់ទំនងប្រទេសទាំងពីរ។ ក្រុមហ៊ុនដែលរងការដាក់ទណ្ឌកម្មពីអាមេរិកមាន ក្រុមហ៊ុនស្រាវជ្រាវ និងផលិត Pulsar, ក្រុមហ៊ុន Green Light Moscow និងក្រុមហ៊ុន Asia Invest ។ តាមការបញ្ជាក់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក្រុមហ៊ុនទាំងនោះបានបំពានច្បាប់ មិនរីកសាយភាយអាវុធសម្លាប់មនុស្សជាច្រើនទៅឲ្យប្រទេសអុីរ៉ង់ កូរ៉េខាងជើង និងស៊ីរី។ នៅក្នុងបញ្ជីខ្មៅដែលអាមេរិកដាក់ទណ្ឌកម្ម មានទាំងកម្លាំងទាហាន Asaib Ahl al-Haqq , កម្លាំងទាហានក្រុម Shiite គាំទ្ររដ្ឋាភិបាលអុីរ៉ាក់ និងក្រុម Kataib Hezbollah ស្និទ្ធជាមួយប្រទេសអុីរ៉ង់ ក្រុមShiite នៅលីបង់ និងក្រុមហ៊ុនពាណិជ្ជកម្មចំនួនពីរនៅក្នុងប្រទេសស៊ីរី ។ ក្នុងសេចក្តីប្រកាសនៅលើបណ្តាញសង្គមហ្វេសប៊ុក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក លោក Anatoly Antonov បានបញ្ជាក់ថា ការដែលអាមេរិកដាក់ទណ្ឌកម្មបន្ថែមនឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រឈមមុខតានតឹង ដែលជារឿងមិនអាចទទួលយកបានឡើយ។ កាលពីពាក់កណ្តាលខែមិថុនា នៅទីក្រុងហ្សឺណែវ មានជំនួបពិភក្សា រវាងប្រធានាធិបតីអាមេរិក លោកបៃឌិន និឹងប្រធានាធិបតីរុស្សុីលោកពូទីន។ មេដឹកនាំទាំងពីរបានពិភាក្សាទៅលើបញ្ហាជាច្រើន ក្នុងនោះក៏មានស្ថិរភាពយុទ្ធសាស្ត្រនិងកំណែទម្រង់ទំនាក់ទំនងទ្វេភាគីផងដែរ ៕ដោយ៖ធីរីណា

រូបថត៖Tass.

...

រូបថត៖AFP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print