អាជ្ញាធរជាតិព្រះវិហារ​ ចុះត្រួតពិនិត្យការងារនៅលើភ្នំប្រាសាទព្រះវិហារ​ និងសែនព្រេន ដកហូតដើមអំបែងខ្ញែរងាប់នៅក្នុងបរិវេណប្រាសាទលិង្គទី១

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​ នៅរសៀល​ថ្ងៃ​អង្គារ​ទី​១០​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានឱ្យដឹងថា​ ក្រុមការងារ​អាជ្ញាធរជាតិព្រះវិហារ​ ចុះត្រួតពិនិត្យការងារនៅលើភ្នំប្រាសាទព្រះវិហារ​ និងសែនព្រេន ដកហូតដើមអំបែងខ្ញែរងាប់នៅក្នុងបរិវេណប្រាសាទលិង្គទី១​ កាលពីថ្ងៃចន្ទទី០៩​ ខែសីហា​ម្សិលមិញនេះ​។

ជាក់ស្ដែង​នៅក្នុង​ពិធីសែនព្រេន ដើម្បីដកហូតដើមអំបែងខ្ញែរងាប់នៅក្នុងបរិវេណប្រាសាទលិង្គទី១ មានការចូលរួមពីលោក​ ផេង សំអឿន អគ្គនាយករងប្រចាំការនៅរមណីយដ្ឋានប្រាសាទកោះកេរនិងក្រុមការងារនាយកដ្ឋានបរិស្ថាន ព្រៃឈើ និងទឹកនៃអាជ្ញាធរជាតិព្រះវិហារ បានរៀបចំប្រារព្ធពិធីសែនព្រេន និងតម្លើងរន្ទាដើម្បីដកហូតដើមអំបែងខ្ញែរងាប់មួយដើមដែលមានសភាពពុកផុយ ប្រហោងក្នុង ដែលមានអង្កត់ផ្ចិត០.៥០ម៉ែត្រ កម្ពស់ប្រហែល២០ម៉ែត្រនៅក្បែរប្រាសាទលិង្គទី១ជ្រុងខាងលិចដែលមានហានិភ័យខ្ពស់ ដើម្បីបង្ការគ្រោះថ្នាក់ដល់ប្រាសាទនិងភ្ញៀវទេសចរ។

ដោយឡែក​នៅថ្ងៃដដែល​នោះ​ លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារអមដំណើរដោយអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្ដីនៃអាជ្ញាធរជាតិព្រះវិហារបានចុះត្រួតពិនិត្យ និងពិភាក្សាការងារបច្ចេកទេសក្នុងការអភិរក្ស និងជួសជុលជណ្ដើរបុរាណខាងជើង កំណាយផ្លូវទឹកជណ្ដើរបុរាណខាងជើង កំណាយស្ពានហាលផ្នែកខាងលិចជណ្ដើរបុរាណខាងជើង រៀបចំផែនការបន្ដជួសជុលបង្គោលផ្កាឈូកចន្លោះគោបុរៈទី៤-៥។

គួរបញ្ជាក់ថា​ ការចុះត្រួតពិនិត្យទីតាំងក្នុងគោលបំណងបង្កើតវង់ទស្សនាថ្មី ចុះត្រួតពិនិត្យបច្ចេកទេសការសាងសង់ផ្លូវបេតុងមុខវត្ដកែវសិក្ខាគីរីស្វារៈ និងផ្ដល់យោបល់ទៅលើកិច្ចការផែនទីហានីភ័យ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print