អភិបាលខេត្តព្រៃវែង ទទួល​សម្ភារប្រើប្រាស់(ដំណេក)ចំនួន ២០០កញ្ចប់(ខ្នើយ ភួយ មុង កន្ទេល)​ពីសាខាកាកបាទក្រហមខេត្ត

ចែករំលែក៖

ខេត្តព្រៃវែង៖ លោកឧកញ៉ា សុខ ផេង អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាខេត្ត នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ​ បានដឹកនាំគណៈកម្មាធិការសាខា និងក្រុមប្រតិបត្តិសាខា នាំយកសម្ភារៈប្រើប្រាស់ (ដំណេក) ចំនួន ២០០កញ្ចប់(ខ្នើយ ភួយ មុង កន្ទេល) ប្រគល់ជូនលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និង ប្រធានគណៈកម្មការវីរុសកូវីដ-១៩(COVID-19) ដើម្បីចូលរួមឧបត្ថម្ភដល់អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល។

នាឱកាសនោះ លោក ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈកម្មការវីរុស (COVID-19) ខេត្ត សូមថ្លែងអំណរអរគុណបំផុតចំពោះ សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលមានលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ជាប្រធានកិត្តិយសសាខា ដែលបានឧបត្ថម្ភនូវសម្ភារៈប្រើប្រាស់ទាំងអស់នេះដល់ គណៈកម្មការវីរុស (COVID-19) ខេត្ត សម្រាប់ផ្ដល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅតាមមណ្ឌលព្យាបាលក្នុងខេត្តព្រៃវែងនេះ។

លោកអភិបាលខេត្ត បានបន្តទៀតថា ទាំងនេះគឺជាការយកចិត្តទុក្ខដាក់ របស់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ ជាមួយនឹងរដ្ឋបាលខេត្ត ក៏ដូចជាគណៈកម្មការវីរុស (COVID-19) ខេត្ត ដើម្បីទំនុបបម្រុងដល់បងប្អូនប្រជាពលរដ្ឋដែលគាត់កំពុងតែសម្រាកព្យាបាលនៅជំងឺកូវីដ-១៩ ទាំងអស់នេះ។ មិនតែប៉ុណ្ណោះ​ លោកអភិបាលខេត្ត និងនាំយកសម្ភារទាំងអស់នេះ ប្រើប្រាស់ឱ្យចំគោលដៅផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print