រថយន្តស្រាបៀរអ៊ីច​ស្ពឺតបើកបុកម៉ូតូហង់ដាឌ្រីមបណ្តាលឲ្យបុរសម្នាក់បាក់ជើង៣កំណាត់

ចែករំលែក៖

ភ្នំពេញ​៖ បុរសម្នាក់បានរងរបួសបាក់ខាងស្តាំ៣កំណាត់ ហើយត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកនៅមន្ទីរពេទ្យភ្លាមៗខណៈរូបគេបានជិះម៉ូតូហង់ដាឌ្រីមមួយគ្រឿងហើយត្រូវរថយន្តក្រុមហ៊ុនស្រាបៀរអ៊ីច​ ស្ពឺត​ បើកបុកចំពីមុខពេញទំហឹង កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០១៦​ នៅចំណុចខាងត្បូងផ្សារដីថ្មី​ តាមបណ្តោយផ្លូវបេតុង​ ស្ថិតក្មុងភូ​មិដីថ្មី​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកឌ្រីមសង​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1FF- 6498 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុង​ ក្នុងទិសដៅពីត្បូងទៅជើង​ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តក្រុមហ៊ុនស្រាបៀរ​ អ៊ីច​ ស្ពឺត​ ពាក់ស្លាកលេខភ្នំពេញ2AF- 0201 ធ្វើដំណើរបញ្ច្រាសទិសគ្នា​ ក្នុងល្បឿនលឿនបានបុកម៉ូតូចំពីមុខពេញទំហឹង​បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសបាក់ជើងខាងស្តាំ៣កំណាត់​ ចំណែកម៉ូតូរងការខូចខាតយ៉ាងដំណំ​ ដោយឡែកម្ចាស់រថយន្តក៏បានចុះពីរថយន្តហើយឡើងរថយន្តមួយគ្រឿងទៀតគេចខ្លួនបាត់។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តបង្កនិងម៉ូតូត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វើការវាស់វែងស្ទូចកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកដើម្បីរងចាំម្ចាស់ក្រុមហ៊ុនចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

IMG_5551

IMG_5553

IMG_5555

IMG_5552

...

ដោយ៖ ជីម ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print