អ្នកឯកទេសថៃស្នើឲ្យផ្អាកការនាំវ៉ាក់សាំងចេញទៅក្រៅប្រទេស

ចែករំលែក៖

បណ្ឌិត Prasert Auewarakul អនុប្រធានក្រុមស្រាវជ្រាវនៃមន្ទីរពេទ្យ Siriraj បានបញ្ជាក់ថា គួរតែអនុវត្តច្បាប់រក្សាវ៉ាក់សាំង ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងប្រទេស កាត់បន្ថយការនាំវ៉ាក់សាំងទៅខាងក្រៅ ។
តាមការលើកឡើងរបស់បណ្ឌិត Prasert ថៃគួរតែរក្សាទុកវ៉ាក់សាំង ១០លានដូសរបស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅក្នុងប្រទេសនេះ ដើម្បីបំពេញតម្រូវការចាក់ជូនពលរដ្ឋ។ លោកបន្តទៀតថា ក្នុងរយៈពេល៣ខែខាងមុខគឺជាពេលវេលាសំខាន់សម្រាប់យុទ្ធនាការចាក់វ៉ាក់សំាងប្រឆាំងកូវីដ-១៩។ បច្ចុប្បន្ន ក្រុមហ៊ុនថៃ Siam Bioscience កំពុងតែផលិតវ៉ាក់សាំង AstraZeneca ។ ដូច្នេះប្រសិនបើកាត់បន្ថយការនាំចេញ ថៃនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូនពលរដ្ឋនៅទូទាំងប្រទេស។
សំណើខាងលើកើតឡើងក្រោយពេលដែល ក្រសួងសុខាភិបាលថៃនៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសថាបានរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន១៩,៨៤៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន១៩,៤៤៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង៣៩៨ករណីទៀតត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ២៣៥នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលជាតួលេខអ្នកស្លាប់ខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ។ ដោយឡែកអ្នកជំងឺចំនួន ២២,៨០៦នាក់ផ្សេងទៀតទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យក្រោយពីជាសះស្បើយ។
មកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេសចំនួន ៧៩៥,៩៥១ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៥៨៨នាក់ និងអ្នកជាសះស្បើយឡើងវិញ ៥៧៨,១៤០នាក់។ គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ១៩.៦លានដូស ក្នុងនោះប្រជាជន ៤.២៨លាននាក់ ឬស្មើនឹង ៦.១% នៃចំនួនប្រជាជនសរុបបានទទួលការចាក់គ្រប់ដូស៕ ដោយ៖ធីរីណា


រូបភាព៖Reuters

...

រូបភាព៖Bangkok post

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print