ឥណ្ឌាជម្លៀសពលរដ្ឋជាបន្ទាន់ចេញពីទីក្រុងមួយនៅប្រទេសអាហ្វហ្គានីស្ថាន

ចែករំលែក៖

ឥណ្ឌានៅថ្ងៃទី១០ខែសីហា បានជម្លៀសពលរដ្ឋចេញពីទីក្រុងមួយនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន ក្រោយពេល ឥណ្ឌាទទួលបានព័ត៌មានថា ក្រុមតាលីបង់បានត្រៀមលក្ខណៈវាយប្រហារទីក្រុង Mazar-e-Sharif ។

សកម្មភាពខាងលើកើតឡើង ក្រោយក្រុមតាលីបង់ត្រៀមវាយប្រហារដណ្តើមគ្រប់គ្រងទីក្រុង Mazar-e-Sharif ជាបន្តទៀត។ ស្ថានកុងស៊ុលអាមេរិកនៅទីក្រុង Mazar-e-Sharif បានឱ្យដឹងថា នឹងមានជើងហោះហើរពិសេសដឹកពលរដ្ឋនិងមន្ត្រីទៅកាន់ទីក្រុងញូវដេលីវិញ ។
ជាមួយគ្នានេះដែរ ការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ពអាហ្វហ្គានីស្ថាននៅភាគខាងត្បូងប្រទេសនេះបានសម្លាប់ពួកសកម្មប្រយុទ្ធយ៉ាងហោចណាស់ក៏ ៤៧នាក់ដែរ។ ក្រសួងការពារជាតិអាហ្វហ្គានីស្ថាននៅថ្ងៃអង្គារនេះបានឱ្យដឹងថា ជនសកម្មប្រយុទ្ធតាលីបង់រហូតដល់៤៧នាក់ត្រូវបានសម្លាប់ បន្ទាប់ពីក្រុមយន្តហោះចម្បាំងយោធាអាហ្វហ្គានីស្ថានបានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើទីតាំងលាក់ខ្លួន ព្រមទាំងមូលដ្ឋានរបស់ក្រុមតាលីបង់នៅខេត្ត Kandahar ភាគខាងត្បូងប្រទេស។
ជាច្រើនសប្តាហ៍កន្លងទៅនេះ មានខេត្តក្រុងជាច្រើន ស្មើនឹងពាក់កណ្តាលនៃខេត្តទាំង៣៤របស់ប្រទេសអាហ្វហ្គានីស្ថានបានក្លាយជាសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុករវាងក្រុមតាលីបង់ និឹងយោធាអាហ្វហ្គានីស្ថាន។ ពេលថ្មីៗនេះមានខេត្តក្រុងចំនួន៥ បានធ្លាក់ទៅក្នុងកណ្តាប់ដៃរបស់តាលីបង់៕

ដោយ៖ធីរីណា

...

កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានចូលរួមក្នុងប្រតិបត្តិការប្រឆាំងក្រុមយុទ្ធជនតាលីបង់នៅភូមិKandak Anayat, Kunduz. (រូបភាព៖THX/TTXVN)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print