អាល្លឺម៉ង់កក្រើករញ្ជួយដោយសារស្ត្រីគិលានុបដ្ឋាយិកាម្នាក់យកទឹកអំបិលលាយជាមួយវ៉ាក់សាំងចាក់ជូនពលរដ្ឋ៨.៥០០នាក់

ចែករំលែក៖

សរុបមានពលរដ្ឋដល់ទៅ៨.៥៥៧ នាក់បានរងផលប៉ះពាល់ដោយសារតែគិលានុបដ្ឋាយិកាម្នាក់បានលាយទឹកអំបិលជាមួយវ៉ាក់សាំងចាក់ជូនពួកគាត់។ សកម្មភាពខាងលើបង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំងពីមហាជន ។ តាមសារព័ត៌មានរ៉យទ័របានផ្សាយថា ហេតុការណ៍ខាងលើបានកើតឡើងនៅដើមឆ្នាំ២០២១នេះ នៅទីតាំងចាក់វ៉ាក់សាំងក្នុងតំបន់ Friesland ភាគខាងជើងប្រទេសអាល្លឺម៉ង់ ។ តាមការស្រាវជ្រាវជាបឋមរបស់កម្លាំងប៉ូលិស គិលានុបដ្ឋាយិកាម្នាក់រងការសង្ស័យថា បានលួចចាក់ទឹកអំបិលជំនួសវ៉ាក់សាំងជូនពលរដ្ឋ ។ លោក Sven Ambrosy មន្ត្រីក្នុងតំបន់ Friesland បានបង្ហាញការតក់ស្លុតយ៉ាងខ្លាំង ក្រោយពីទទួលបានព័ត៌មានខាងលើនេះ។ លោកបានឱ្យដឹងថា មានពលរដ្ឋក្នុងតំបន់ដែលលោកគ្រប់គ្រងប្រមាណជាង៨.៥០០នាក់បានរងផលប៉ះពាល់ដោយសារតែសកម្មភាព របស់គិលានុបដ្ឋាយិកា។ មន្ត្រីក្នុងតំបន់បានព្យាយាមទំនាក់ទំនង ជាមួយពលរដ្ឋទាំង៨.៥៥៧នាក់នោះដើម្បីមកពិនិត្យនិងចាក់វ៉ាក់សាំងជាថ្មី។ តាមសារព័ត៌មាន RT ជនរងគ្រោះដោយសារតែសកម្មភាពខាងលើរបស់គិលានុបដ្ឋាយិកា គឺជាមនុស្សចាស់មានអាយុចាប់ពី៧០ឆ្នាំឡើងទៅ បានទៅចាក់វ៉ាក់សាំងក្នុងអំឡុងពេលពីថ្ងៃទី៥ខែមីនាដល់ថ្ងៃទី២០ ខែមេសា។ បើទោះបីទឹកអំបិលមិនប៉ះពាល់ក្តី ប៉ុន្តែមនុស្សដែលមានវ័យចំណាស់អាចនឹងស្លាប់បានប្រសិនបើឆ្លងកូវីដ- ១៩នោះ ។ ក្រុមស្រាវជ្រាវអាល្លឺម៉ង់បានឱ្យដឹងថា សកម្មភាពរបស់ គិលានុបដ្ឋាយិកាអាចជាសកម្មភាពនយោបាយ ដោយសារតែស្ត្រីរូបនោះតែងតែមានការមន្ទិលសង្ស័យលើវ៉ាក់សាំងនិងរិះគន់យ៉ាងខ្លាំងដល់សកម្មភាពរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់កូវីដ-១៩ ៕ដោយ៖ធីរីណា

ប្រភព៖docboa.vn

...

រូបភាព៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print