រដ្ឋបាល​ខេត្តកំពង់ចាម៖​ ប្រកាស​រកឃើញករណីវិជ្ជមានថ្មីចំនួន​៣៦នាក់ ខណៈ​អ្នកជំងឺជាសះស្បើយ ៧២នាក់​ ​និងស្លាប់ ០២នាក់ទៀត

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ រដ្ឋបាលខេត្ដកំពង់ចាម​ នៅថ្ងៃពុធទី​១១ ខែសីហា​​ ឆ្នាំ​២០២១នេះ​ បានចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ស្តីពីករណីរកឃើញវិជ្ជមានកូវីដ-១៩ចំនួន ​៣៦នាក់ ខណៈ​អ្នកជំងឺជាសះស្បើយ ៧២នាក់​ ​និងស្លាប់ ០២នាក់ទៀត៣នាក់​។

ជាក់ស្ដែង​យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា​ ​ករណីជាសះស្បើយចំនួន ៣៣នាក់ និងករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ៣៣នាក់ ក្នុងនោះ ក្រុងកំពង់ចាម ១៤នាក់, ស្រុកកំពង់សៀម ០៦នាក់, ស្រុកកងមាស ០៣នាក់, កោះសូទិន ០១នាក់, ស្រុកចំការលើ ០៤នាក់, ស្រុកបាធាយ ០១នាក់, ស្រុកព្រៃឈរ ០៣នាក់, ស្រុកស្ទឹងត្រង់ ០៣នាក់, មកពីខេត្តត្បូងឃ្មុំ០១នាក់​ ក្នុងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។

ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាល​ខេត្ត​ សូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «បីកុំ និង បីការពារ» ។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត​ សូមអំពាវនាវចំពោះករណីបងប្អូនប្រជាពលរដ្ឋ មានរោគសញ្ញា ផ្តាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក និងថប់ដង្ហើម ឬមានរោគសញ្ញាផ្សេងៗដែលសង្ស័យ សូមទៅមន្ទីរពេទ្យ ឬមណ្ឌល សុខភាព ដែលស្ថិតនៅជិតផ្ទះ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕ដោយ​៖សហការី​

សូមអានព័ត៍មានលម្អិតនៅក្នុង​សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត​ មានដូចខាងក្រោម​៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print