រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យវឌ្ឍនភាពស្ថានភាពទូទៅនៃការបញ្ចប់ការងារសាងសង់អគារសម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្នុងក្រុងតាខ្មៅ

ចែករំលែក៖

ខេត្ត​កណ្ដាល​៖​ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅព្រឹកថ្ងៃពុធ៣កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ​ បានអញ្ជើញពិនិត្យវឌ្ឍនភាព ស្ថានភាពទូទៅនៃការបញ្ចប់ការងារសាងសង់អគារសម្រាប់ព្យាបាល អ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

សូមជម្រាបជូនថា អគារទាំងពីរនេះ គឺជាអំណោយរបស់លោកស្រីឧកញ៉ា មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ អគារទី១ ឈ្មោះថា អគារវះកាត់ សុភាវី មានទំហំ ៤០ម៉ែត្រx១៣ម៉ែត្រ កំពស់ ៥ជាន់ សាងសង់សម្រេចបាន ៨៥% និងអគារទី២ ឈ្មោះថា អគារសម្ភព សុភាវ័ន្ត ទំហំ ៤០ម៉ែត្រx១៣ម៉ែត្រ កំពស់ ៤ជាន់ សាងសង់សម្រេចបាន ៧០%។

ដោយពិនិត្យឃើញថារដ្ឋបាលខេត្តកណ្ដាល កំពុងប្រឈមនឹងការខ្វះអគារសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍ សហគមន៍ ២០ កុម្ភៈ លោកជំទាវឧកញ៉ា បានសម្រេចប្រគល់ អគារវះកាត់ សុភាវី និងអគារសម្ភព សុភាវ័ន្ដ នៃមន្ទីរពេទ្យបង្អែកជ័យជំនះ ដែលទើបសាងសង់សម្រេចបានដូចខាងលើ ជូនដល់រដ្ឋបាលខេត្តនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ដើម្បីយកទៅចាត់ចែងសាងសង់បញ្ចប់ដើម្បីប្រើប្រាស់ សម្រាប់ឆ្លើយតបទៅនឹងស្ថានភាព អ្នកជំងឺកូវីដ-១៩ កំពុងមានការកើនឡើង និងប្រើប្រាស់សម្រាប់ផ្ដល់សេវាព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ និងសាធារណៈជនទូទៅ នៅពេលជំងឺកូវីដ-១៩ ត្រូវបានលុបបំបាត់ទាំងស្រុងផងដែរ។

មកដល់ពេលនេះ អគារទាំងពីរសម្រេចលទ្ធផលសាងសង់បាន១០០% អាចទទួលព្យាបាលអ្នកជំងឺបានប្រមាណ ៣០០នាក់ បំពាក់ទៅដោយសម្ភារបរិក្ខារទំនើបៗ នឹងចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺ ក្នុងពេលឆាប់ៗខាងមុខ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print