ភ្នំពេញ៖ បេីយោងតាមការបញ្ជាក់ពីហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅរសៀលថ្ងៃពុធទី១១ ខែសីហា ឆ្នាំ២០២១នេះ បានឱ្យដឹងថា សម្លបុកត្រប់ ឬសម្លម្ទេសរបស់ជនជាតិព្នង នៅប្រទេសកម្ពុជាមានអាហារក្នុងស្រុកឆ្ងាញ់ៗ ជាច្រើនប្រភេទ ដែលបងប្អូនយើងនៅតាមតំបន់នីមួយៗ និយមរៀបចំធ្វើទៅតាមប្រពៃណី ទំនៀមទម្លាប់ វប្បធម៌សាសនា និងផ្អែកលើធនធានដែលមានស្រាប់នៅក្នុងតំបន់។
នៅបែកឦសាននៃប្រទេសកម្ពុជាដែលមានជនជាតិដើមភាគតិចជាច្រើនរស់នៅ មានវប្បធម៌ ទនៀមទម្លាប់ និងប្រពៃណី សំបូរបែប ហើយការរៀបអាហាររបស់បងប្អូនជនជាតិភាគតិច គួរឱ្យចាប់អារម្មណ៍ចង់ទទួលទាន។
ក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមទៀតថា កញ្ញា ទុំ ជនជាតិដើមភាគតិចព្នង រស់នៅស្រុកកោះញែក ខេត្តមណ្ឌល ជាសមាជិកបណ្តាញសហគមន៍តំបន់ការពារធម្មជាតិខាងកើតទន្លេមេគ្គង រៀបចំអាហារពិសសមួយទទួលភ្ញៀវទៅលេងផ្ទះ។ សម្លបុកត្រប់ ឬសម្លម្ទេសមានគឿងផ្សំដូចជា ផ្លែត្រប់ ត្រប់ពុធញ៉ង ផ្លែម្រាស់ ស្លឹកម្ទេស និងផ្លែម្ទេស ស្បែកគោ ជីរណា ជីនាងលាក ប្រហុក និងអំបិល។ សម្លនេះឆ្ងាញ់ មានរស់ជាតិពិសេស តែហិរបន្តិចសម្រាប់បងប្អូនយើងមួយចំនួន៕
ដោយ៖សហការី