ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបញ្ជូនជនសង្ស័យ៣នាក់ទៅតុលាកាករណីលួចមានស្ថានទម្ងន់ទោស

ចែករំលែក៖

ភ្នំពេញ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ០៣នាក់ទៅតុលាការពាក់ព័ន្ធនិឹងអំពើលួចមានស្ថានទម្ងន់ទោសនៅថ្ងៃទី១១ខែសីហាឆ្នាំ២០២១។យោងតាមរបាយការណ៍របស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញបានឱ្យដឹងថា៖ នៅថ្ងៃទី០៩​ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៨ និង៣០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៣ នាក់នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវគីមអុីលស៊ុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (គាស់តូបលក់កាហ្វេលួចសម្ភារ)  ប្រព្រឹត្តនៅចំណុចកែងផ្ទះលេខ៤៣មុខផ្សារសាមគ្គី ផ្លូវម៉ៅសេទុង ក្រុម១១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០០ និង ២៦ នាទី រំលងអធ្រាត្រ និងចាប់យកភស្តុតាងជារបស់ជនរងគ្រោះបញ្ជូនមកការិយាល័យដើម្បីសាកសួរនិងចាត់ការតាមនិីតិវិធី​មាន៖ ១-ឈ្មោះ​ រ៉ាន់ រ៉ាឌីន ហៅ ត្រេន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ ២-ឈ្មោះ​ សែន រតនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ និង៣-ឈ្មោះ​ ខេង ឡាឌី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ ។ក្នុងនោះភស្តុតាងចាប់យកមានម៉ាស៊ីនឆុងកាហ្វេចំនួន១គ្រឿង និងម៉ាស៊ីនកិនកាហ្វេចំនួន  ០១គ្រឿង  ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា ជនរងគ្រោះឈ្មោះ ទី ឈនបូផា ភេទស្រី អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៤៨ ផ្លូវបេតុង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។សម្ភារបាត់បង់ម៉ាស៊ីនឆុងកាហ្វេចំនួន១គ្រឿង និងម៉ាស៊ីនកិនកាហ្វេចំនួន១គ្រឿង។
ហេតុការណ៍ៈ កាលពីថ្ងៃទី០៩ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០០ និង២៦នាទី រំលងអធ្រាត្រ មានករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារការកាប់គាស់ទម្លុះទម្លាយ (គាស់តូបលក់កាហ្វេលួច   សម្ភារ)  ប្រព្រឹត្តនៅចំណុចកែងផ្ទះលេខ៤៣មុខផ្សារសាមគ្គី ផ្លូវម៉ៅសេទុង ក្រុម១១ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យចំនួន៣ នាក់ គឺឈ្មោះ​ រ៉ាន់ រ៉ាឌីន ហៅ ត្រេន , ឈ្មោះ​ ខេង ឡាឌីនិងឈ្មោះ​ សែន រតនា។  នៅពេលនោះជនសង្ស័យឈ្មោះ​ រ៉ាន់ រ៉ាឌីន ហៅ ត្រេន បានយកទួណឺវីស ទៅគាស់ទ្វារតូបលក់កាហ្វេរបស់ជនរងគ្រោះ នៅចំណុចកើតហេតុខាងលើបានសម្រេច រួចហើយជនសង្ស័យបានចូលទៅក្នុងតូបលួចយកប្រាក់ចំនួន ២០០,០០០រៀល(ម្ភៃម៉ឺនរៀល) និងកង្ហារបញ្ឈរចំនួន១ ទើបចេញពីក្នុងតូបលក់កាហ្វេមកវីញ​បម្រុងគេចខ្លួន ពេលនោះជនសង្ស័យឈ្មោះ​ ខេង ឡាឌី ជិះកង់មកដល់ក៏បានជួបជនសង្ស័យឈ្មោះ​ រ៉ាន់ រ៉ាឌីន ហៅ ត្រេន ហើយឈ្មោះ​ រ៉ាន់ រ៉ាឌីន ហៅ ត្រេន បានប្រាប់ទៅឈ្មោះ​ ខេង ឡាឌីថា តូបកាហ្វេនេះវាយកទួណឺវីសទៅគាស់ទ្វាររួចហើយចូលលួចបានប្រាក់ចំនួន ២០០,០០០រៀល(ម្ភៃម៉ឺនរៀល) និងកង្ហារបញ្ឈរចំនួន១ រួចឈ្មោះ​ រ៉ាន់ រ៉ាឌីន ហៅ ត្រេន ក៏គេចខ្លួនបាត់ទៅ។ បន្ទាប់មកជនសង្ស័យឈ្មោះ​ ខេង ឡាឌី បានចូលទៅក្នុងតូបកាហ្វេឃើញម៉ាស៊ីនឆុងកាហ្វេ វាបម្រុងលួចយក ប៉ុន្តែវាលើកពុំរួច ក៏ចេញមកវិញជិះកង់ទៅដល់រង្វង់មូលទួលគោក ក៏បានជួបឈ្មោះ​ សែន រតនា ហើយក៏បបួលគ្នាត្រឡប់មកកន្លែងកើតហេតុវិញរួចនាំគ្នាចូលទៅលួចយកយកម៉ាស៊ីនឆុងកាហ្វេ ពីតូបលក់កាហ្វេរបស់ជនរងគ្រោះបានសម្រេចលើកដាក់លើកង់រួចនាំគ្នាគេចខ្លួនបាត់ទៅ។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ខាងលើ ការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print