តុលាការចិនកាត់ទោសអ្នកជំនួញកាណាដាដាក់ពន្ធនាគារ១១ឆ្នាំ ពីបទចារកម្ម

ចែករំលែក៖

អ្នកជំនួញកាណាដាលោក Michael Spavor ត្រូវបានតុលាការខេត្ត Liaoning កាត់ទោសជាប់ពន្ធនាគារ១១ឆ្នាំពីបទចារកិច្ច ផ្តល់ព័ត៌មានសម្ងាត់របស់ចិនឱ្យទៅបរទេស។

តាមការលើកឡើងរបស់តុលាការ Michael Spavor ក៏ត្រូវបានបណ្តេញចេញពីប្រទេសចិនផងដែរ ប៉ុន្តែមិនបានបញ្ជាក់ថា នឹងបណ្តេញចេញមុនឬក្រោយការអនុវត្តច្បាប់នៅឡើយ។

លោក Michael Spavor និងអតីតមន្ត្រីការបរទេស លោក Michael Kovrig ជនជាតិកាណាដា ត្រូវបានកម្លាំងសមត្ថកិច្ចចិនចាប់ខ្លួននៅខែធ្នូ ឆ្នាំ២០១៨ ដោយចោទប្រកាន់ពីបទចារកម្ម។ ការចាប់ខ្លួនខាងលើកើតឡើងក្រោយពេលដែលអគ្គនាយកហិរញ្ញវត្ថក្រុមហ៊ុនហួវៃត្រូវប៉ូលិសកាណាដាចាប់ខ្លួនដោយចោទប្រកាន់ពីបទរំលោភបំពានការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសអុីរ៉ង់។
ការដាក់ទោសទៅលើជនជាតិកាណាដាត្រូវបានអ្នកឯកទេសចាត់ទុកថាជាការសងសឹកទៅលើប្រទេសកាណាដាដែលបានចាប់ខ្លួនអគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហួវៃ។ ជាច្រើនលើកកន្លងមកចិនបានស្នើឲ្យកាណាដាដោះលែងលោកស្រីម៉េង វ៉ាន់ស៊ូ តែកាណាដាមិនព្រម។ សកម្មភាពខាងលើធ្វើឲ្យទំនាក់ទំនងរវាងចិននិងកាណាដាកាន់តែតានតឹងខ្លាំងឡើងៗ ៕ ដោយ៖សាធី

...

អ្នកជំនួញជនជាតិកាណាដាលោក Michael Spavor រូបភាព៖cnn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print