Lionel Messi ៖ ខ្ញុំ​នៅ​តែ​មិន​ទាន់​អាច​ទទួល​យក​ការ​ពិតបាន​ដែល​ត្រូវ​ចាក​ចេញពីក្លិបនេះ! ខ្ញុំ​ស្រឡាញ់​ក្លិបនេះ​ខ្លាំង​ណាស់​

ចែករំលែក៖

ខ្សែ​ប្រយុទ្ធឆ្នើម Lionel Messi បាននិយាយទាំងទឹកភ្នែកថា “ខ្ញុំ​នៅ​តែ​មិន​ទាន​អាច​ទទួល​យក​បាន​ចំពោះ​ការ​ពិត​ដែល​ត្រូវ​ចាក​ចេញពីក្លិបនេះ​​។ ខ្ញុំ​ស្រឡាញ់​ក្លិបនេះ​ខ្លាំង​ណាស់”។ ការនិយាយបែបនេះគឺធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយដែលរូបគាត់ថានឹង​ចាក​ចេញពីក្លិប Barcelona ក្រោយ​ពី​បាន​ចំណាយ​ពេល​អស់​១៧​ឆ្នាំនៅ Camp Nou។

បើ​ទោះ​បី Lionel Messi ​យល់​ព្រម​កាត់​ប្រាក់ខែ​របស់ខ្លួន​មក​នៅ​ត្រឹម​ពាក់​កណ្តាល ដើម្បី​បំពេញ​កិច្ច​សន្យា​ថ្មី​រយៈពេល​៥​ឆ្នាំ ដែល​ក្លិប​ត្រូវ​ជំ​ពាក់​បំណុល​១,២​ពាន់​លាន​អឺ​រ៉ូ (ស្មើ​នឹង​១,៥ពាន់លាន​ដុល្លារ​អាមេរិក)ក៏ដោយក៏ការ​ព្រមព្រៀង​គ្នា​ មិនអាច​ទៅ​រួច​ដោយ​​សារ​តែ​ច្បាប់​រិត​ត្បិតដ៏​តឹង​រឹង​ទៅលើ​ប្រាក់​ខែ​​កីឡាករ​ក្នុងក្រប​ខ័ណ្ឌ La Liga នៅអេស្ប៉ាញ​។

ជា​មួយ​គ្នា​នេះបើ​​ទោះ​បី​មិនទាន់មានកិច្ច​ព្រមព្រៀង​ណាមួយ​ជាមួយក្លិបផ្សេងកើត​ឡើង​ក៏ដោយ ប៉ុន្តែ Messi បាន​ទទួលស្គាល់​ថា ក្លិប Paris Saint Germain ទំនង​ជា​គោល​ដៅ​ដែលរូប​គេ​ត្រូវ​ចូល​រួម ខណៈ​ដែលក្លិបនេះហាក់ដូច​ជា​គោល​ដៅឈានមុខគេ​ដែល​រូប​គាត់​​ទៅ​ត្រូវ​ដើម្បី​បន្ត​អាជីព​​។

ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះ ត្រូវ​បាន​ចាត់​ទុក​ថា ជា​កីឡាករ​ដ៏ឆ្នើម​បំផុត​ម្នាក់នៅក្នុង​ប្រវត្តិ​សាស្ត្រ​នៃកីឡា​បាល់ទាត់បាន​ឈ្នះពាន​៣៥​ជាមួយនឹងក្លិប Barcelona ដែល​រូប​គេ​បាន​ចូលរួម​តាំងពី​វ័យ​១៣​ឆ្នាំ ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការ​ឈ្នះ​ពាន​ក្រប​ខ័ណ្ឌ Champions League ៤លើក ពាន La Liga ១០​លើកក៏ដូច​ជា​បាន​ស៊ុត​បាល់បញ្ចូល​ទី​៦៧២​គ្រាប់​ ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print