ខេត្តព្រៃវែង៖ លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី១២ ខែសីហា ឆ្នាំ២០២១នេះ បានបង្ហោះសារនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកតា ឈុំ អុន ប្រជាពលរដ្ឋរស់នៅភូមិប្រស្រែមុខ ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៣ឆ្នាំ ដោយសារជំងឺកូវីដ-១៩។
នៅក្នុងសំណេររបស់លោកអភិបាលខេត្ត បានបញ្ជាក់បន្ថែមថា យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោក ឈុំ អុន សូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖
*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា៕
ដោយ៖សហការី