បន្តហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ~ចូល ពីខេត្តប៉ៃលិន ទៅបណ្តាខេត្តផ្សេងៗទៀតជាបណ្តោះអាសន្ន រយៈពេល៧ថ្ងៃបន្តទៀត !

ចែករំលែក៖

ខេត្តប៉ៃលិន ៖ សម្រេច បន្តហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ~ចូល ពីខេត្តប៉ៃលិន ទៅបណ្តាខេត្តផ្សេងៗទៀតជាបណ្តោះអាសន្ន រយៈពេល៧ថ្ងៃបន្តទៀត ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ។
ប្រការ ១…បន្តការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ពីខេត្តប៉ៃលិន ទៅបណ្តាខេត្តផ្សេងៗទៀតជាបណ្តោះ អាសន្នសម្រាប់រយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីម៉ោង ២៣.៥៩ នាទី (ម្ភៃបី និងហាសិបប្រាំបួននាទី) ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទដែលតា (Delta)។

ប្រការ២…បទប្បញ្ញតិផ្សេងៗនៃសេចក្តីសម្រេចលេខ ១៩០/២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ របស់រដ្ឋបាល ខេត្តប៉ៃលិន ស្តីពីការហាមឃាត់ការធ្វើដំណើរឆ្លងកាត់ចេញ-ចូល ពីខេត្តប៉ៃលិន ទៅបណ្តាខេត្តផ្សេងៗទៀតជា បណ្តោះអាសន្ន ក្នុងគោលបំណងប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទដែលតា (Dela) នៅ មានអានុភាពអនុវត្តបន្តរហូតមានបទប្បញ្ញតិថ្មីមកជំនួស។
សេចក្តីសម្រេចដែលចេញដោយរដ្ឋបាលខេត្តប៉ៃលិនទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្ដីសម្រេចនេះត្រូវទុកជានិរាករណ៍។

ប្រការ ៣…នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងៃប៉ៃលិន ប្រធានមន្ទីរសុខាភិបាលខេត្ត រដ្ឋបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ត្រូវអនុវត្តសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

...


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print