លទ្ធផលធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការទាំងអស់ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ !

ចែករំលែក៖

ភ្នំពេញ, សេចក្ដីប្រកាសព័ត៌មានរបស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ស្ដីពីលទ្ធផលធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និងបុគ្គលិកហាត់ការទាំងអស់ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ។
សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ មានកិត្តិយសសូមជម្រាបជូន លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងសាធារណជន មេត្តាជ្រាបថា ដោយអនុវត្តតាមសារាចររបស់រាជរដ្ឋាភិបាលលេខ ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹង វិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នេះ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ បានរៀបចំការធ្វើតេស្ត រហ័សរកអង់ទីហ្សែនកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា បុគ្គលិកហាត់ការទាំងអស់ នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ក្នុងបរិវេណសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៏ភ្នំពេញ។

មានសរុបចំនួន ១៧១នាក់។ ជាលទ្ធផលការធ្វើតេស្តរហ័សនេះ ឃើញថា មានមន្ត្រីចំនួន ០២រូប ត្រូវបានរកឃើញ វិជ្ជមានកូវីដ-១៩ កម្រិតស្រាល។

ចំពោះអ្នកដែលរកឃើញមានវិជ្ជមានកូវីដ-១៩ ត្រូវបានផ្ដល់ព័ត៌មានដល់មន្ត្រីសុខាភិបាល និងត្រូវបានអនុញ្ញាត ឱ្យធ្វើការព្យាបាលនៅតាមផ្ទះរៀងៗខ្លួន ស្របតាម “នីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺ កូវីដ-១៩ នៅតាមផ្ទះ“។ ដោយឡែក ចំពោះអ្នកមានការពាក់ព័ន្ធដោយផ្ទាល់ជាមួយអ្នកដែលមានវិជ្ជមានកូវីដ-១៩ ទាំងអស់ខាងលើ ក៏ត្រូវបានតម្រូវឱ្យធ្វើចត្តាឡីស័ក ព្រមទាំងអនុវត្ត យ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពតាមគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល។

ការធ្វើតេស្តរហ័សរកអង់ទីហ្សែនកូរីដ-១៩នេះ គឺដើម្បីជួយដល់ការទប់ស្កាត់ការឆ្លងរាលដាល នៅទីកន្លែង ធ្វើការងារ និងក្រុមគ្រួសាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់។ ទន្ទឹមជាមួយគ្នានេះដែរ សាលាឧទ្ធរណ៍ និង មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ សូមធ្វើការដាស់តឿន និងក្រើនរំលឹកដល់ លោក លោកសី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការចម្លង និងការឆ្លងនៃមេរោគកូវីដ-១៩ នៅក្នុងសហគមន៍ ដោយបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ការពារ និង៣កុំ” និងតាមការគោលការណ៍ណែនាំនានា របស់ក្រសួងសុខាភិបាល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ទាំងអស់នៃសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ព្រមទាំងសាធារណជន មេត្តាជ្រាបជា ព័ត៌មានតាមការគួរ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print